• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី ៣៣៖ ប្តេជ្ញាចិត្តបញ្ជាក់ឋានៈរបស់ខ្លួន

ព្រឹកថ្ងៃទី ៧ ខែធ្នូ គណៈប្រតិភូកីឡាវៀតណាមបានចេញដំណើរជាផ្លូវការទៅកាន់ទីក្រុងបាងកក (ប្រទេសថៃ) ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី ៣៣។

គណៈប្រតិភូកីឡាវៀតណាមចេញដំណើរជាផ្លូវការទៅកាន់ ស៊ីហ្គេមលើកទី ៣៣ (រូបថត៖ VOV)

ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣៣ នឹងបើកនៅថ្ងៃទី ៩ ខែធ្នូ។ គណៈប្រតិភូកីឡាវៀតណាមនឹងចូលរួមជាមួយសមាជិកចំនួន ១.១៦៥ នាក់ រួមទាំងអត្តពលិក ៨៤២ នាក់ គ្រូបង្វឹក ១៨៩ នាក់ អ្នកជំនាញ ១៩ នាក់ ដោយប្រកួតប្រជែងប្រភេទកីឡាចំនួន ៤៧ ក្នុងចំណោម ៦៦ ប្រភេទកីឡា ដោយមាន ៤៤៣ ក្នុងចំណោម ៥៧៣ វិញ្ញាណសារប្រកួតប្រជែងសរុប។ គោលដៅរបស់គណៈប្រតិភូកីឡាវៀតណាមគឺឈ្នះមេដាយមាសពី ៩០ ទៅ ១១០ ហើយខិតខំរក្សាតំណែងក្នុងចំណោមកំពូលទាំង ៣ នៃគណៈប្រតិភូទាំងមូល។ ប្រធានគណៈប្រតិភូ លោក ង្វៀន ហុង មិញ បានចែករំលែកថា៖ “គណៈប្រតិភូនឹងប្តេជ្ញាចិត្តប្រកួតប្រជែងដោយភាពក្លាហាន ភាពស្មោះត្រង់ និងភាពថ្លៃថ្នូរនៃស្មារតីកីឡា ហើយនឹងប្តេជ្ញាចិត្តដើម្បីសម្រេចបានលទ្ធផលខ្ពស់បំផុត ដើម្បីនាំមកនូវមោទនភាពដល់អ្នកគាំទ្រ និងកីឡាវៀតណាម។ យើងសង្ឃឹមថា អត្តពលិក និងគ្រូបង្វឹកទាំងអស់នឹងមានទំនុកចិត្តក្នុងការបង្ហាញពីភាពក្លាហាន និងឆន្ទៈរបស់ប្រជាជនវៀតណាមតាមរបៀបដ៏ថ្លៃថ្នូរ ដើម្បីសម្រេចបានលទ្ធផលល្អបំផុត”។

កីឡាស៊ីហ្គេមលើកទី ៣៣ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលឆន្ទៈ ភាពក្លាហាន និងសេចក្តីប្រាថ្នារបស់កីឡាវៀតណាមត្រូវបានឆ្លងកាត់ការសាកល្បង និងបញ្ចេញពន្លឺចែងចាំងផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

នាថ្ងៃទី ៦ ខែធ្នូ គណៈប្រតិភូនៃមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្តអានយ៉ាង បានទៅទស្សនា និងជួបធ្វើការជាមួយសមាគមពាណិជ្ជកម្មខ្មែរ-វៀតណាម ដែលជាអង្គការសមាជិកមួយក្នុងចំណោមអង្គការទាំងប្រាំ ចំណុះសមាគមខ្មែរ-វៀតណាមនៅកម្ពុជា (KVA) នៅរាជធានីភ្នំពេញ។

Top