• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ១៩ លាននាក់ ដោយបំបែកកំណត់ត្រាទាំងអស់

យោងតាមទិន្នន័យពីការិយាល័យស្ថិតិទូទៅ (ក្រសួងហិរញ្ញវត្ថុ) បង្ហាញ ថា ក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២៥ ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកកាន់ប្រទេសវៀត ណាមបានឈានដល់ជាង ១៩,១ លាននាក់ ដែល កើនឡើង ២០,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមក។
ភ្ញៀវទេសចរអន្តរជាតិមកទស្សនាភូមិ Quynh Son ខេត្ត Lang Son (រូបថត៖ VNA)

យោងតាមរបាយការណ៍ថ្មីបំផុតរបស់អង្គការទេសចរណ៍ នៃអង្គការសហប្រ ជាជាតិ (UN Tourism) ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់វៀតណាម គឺគួរឱ្យចាប់អារម្មណ៍ ជាពិសេសនៅក្នុងបរិបទដែលតំបន់អាស៊ីប៉ាស៊ីហ្វិកបានងើបឡើងវិញត្រឹមតែ ៩០% ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងពេលវេលាមុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ ដូច្នេះ អត្រាកំណើននៃវិស័យទេសចរណ៍របស់វៀតណាមគឺស្ថិតក្នុងចំណោមក្រុមខ្ពស់បំផុត រួមជាមួយនឹងជប៉ុន។

ទាក់ទងនឹងទំហំទីផ្សារ ចិននៅតែជាទីផ្សារទេសចរណ៍ធំជាងគេរបស់ប្រទេស វៀតណាមក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២៥ ដោយមានភ្ញៀវទេសចរជិត ៤,៨ លាននាក់ (ស្មើនឹង ២៥,០%)។ ចំណាត់ថ្នាក់លេខ ២ គឺប្រទេសកូរ៉េខាងត្បូង ដែលមានភ្ញៀវទេសចរជាង ៣,៩ លាននាក់ (ស្មើនឹង ២០,៦%)។ ចំណាត់ថ្នាក់លេខ ៣ ជារបស់តៃវ៉ាន់ (ចិន) ដែលមានភ្ញៀវទេសចរ ១,១ លាននាក់ និងចំណាត់ថ្នាក់លេខ ៤ គឺសហរដ្ឋអាមេរិក (ភ្ញៀវទេសចរ ៧៦៦ ពាន់នាក់)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

នាថ្ងៃទី ៦ ខែធ្នូ គណៈប្រតិភូនៃមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្តអានយ៉ាង បានទៅទស្សនា និងជួបធ្វើការជាមួយសមាគមពាណិជ្ជកម្មខ្មែរ-វៀតណាម ដែលជាអង្គការសមាជិកមួយក្នុងចំណោមអង្គការទាំងប្រាំ ចំណុះសមាគមខ្មែរ-វៀតណាមនៅកម្ពុជា (KVA) នៅរាជធានីភ្នំពេញ។

Top