• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ជំងឺរាតត្បាតកូវីដ១៩ អាចបំផ្លាញវឌ្ឍនភាពនៃវិស័យវេជ្ជសាស្ត្រយ៉ាងឆាប់រហ័ស


បុគ្គលិកពេទ្យបានយកសំណាកសំរាប់ធ្វើតេស្តិ៍ជំងឺកូវីដ១៩  (រូបថត៖ THX / TTXVN)
 

សេវាកម្មវេជ្ជសាស្ត្រជាទូទៅនៅក្នុងប្រទេសជាង ៩០% នៅលើពិភពលោកត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាត កូវីឌ១៩ ហើយសមិទ្ធិផលខាងវេជ្ជសាស្ត្រសំខាន់ៗដែលបានមានក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ អាចរងការលុបបំបាត់ចោលទាំងស្រុងក្នុងរយៈពេលដ៏ខ្លីផងដែរ។
 
យោងតាមលទ្ធផលនៃការស្ទង់មតិមួយនៅក្នុងប្រទេសជាង ១០០ ដែលបានធ្វើឡើងនិងប្រកាសដោយអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ៣១ ខែសីហាកន្លងមកបានឲ្យដឹងថា សេវាកម្មថែទាំសុខភាពត្រូវបានរងប៉ះពាល់យ៉ាងច្រើនបំផុតនៅក្នុងប្រទេសនានា រួមមាន ការចាក់វ៉ាក់សាំងជាប្រចាំ (៧០%) ការធ្វើផែនការគ្រួសារ (៦៨%) ការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជំងឺមហារីក (៥៥%) ខណៈសេវាកម្មសង្គ្រោះបន្ទាន់នៅក្នុង ២៥% នៃប្រទេសដែលបានចូលរួមការស្ទង់មតិ ត្រូវបានជួបប្រទះភាពរអាក់រអួលផងដែរ។
 
យោងតាមការស្ទង់មតិរបស់អង្គការសុខភាពពិភពលោក បានសរឲ្យឃើញថាផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ចំពោះសេវាកម្មវេជ្ជសាស្ត្រដ៏ចាំបាច់ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាលនានា និងភាពជឿនលឿនផ្នែកសុខាភិបាល ដែលប្រទេសនានា សម្រេចបានអស់រយៈពេលជាង ២ ទសវត្សកន្លងមក អាចត្រូវបានបំផ្លាញយ៉ាងឆាប់រហ័សដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះ៕

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​


អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top