• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិសង្ឃឹមថា វៀតណាមនឹងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍបច្ចេកវិទ្យា

នាព្រឹកថ្ងៃទី៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានទទួលជួបលោក Amandeep Singh Gill អគ្គលេខាធិការរងនៃអង្គការ សហប្រជាជាតិ ទទួលបន្ទុកបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ហើយក៏ជាបេសកជនពិសេសរបស់អគ្គលេខា ធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកបច្ចេកវិទ្យា ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ  និងលោក Amandeep Singh Gill អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកបច្ចេកវិទ្យាឌីជីថល និងកំពុងរីកចម្រើន  (រូបថត៖ VNA)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា វៀតណាមកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូល។ ជាពិសេស វិស័យផ្លាស់ប្តូរឌីជីថល ទិន្នន័យធំ អ៊ិនធឺណិតនៃវត្ថុ កុំព្យូទ័រលើពពក   ថាមពលស្អាត សម្ភារៈថ្មី... គឺជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យបច្ចេកវិទ្យា ជាពិសេសលើវិស័យដូចជា បញ្ញាសិប្បនិម្មិត (AI) ការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍។

រីឯខ្លួនវិញ លោក Amandeep Singh Gill បានវាយតម្លៃខ្ពស់ចំពោះតួនាទីកាន់តែធំរបស់វៀតណាមក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត រួមទាំងវិស័យ AI។ នាពេលខាងមុខ អ.ស.ប សង្ឃឹមថា វៀតណាមនឹងចូលរួមយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងសាមគ្គីភាពក្នុងការអភិវឌ្ឍន៍ បច្ចេកវិទ្យា; ផ្តោតលើការដាក់ពង្រាយ អភិបាលកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើ AI; លើកទឹកចិត្តសហគ្រាសបច្ចេកវិទ្យាវៀតណាមមិនត្រឹមតែជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងចូលរួមដោះស្រាយបញ្ហាសកល ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ជំរុញកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចប្រជុំលើកទី៤៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

កិច្ចប្រជុំលើកទី៤៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

នាព្រឹកថ្ងៃទី៩ ខែមករា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ បានប្រព្រឹត្តទៅក្រោមសហ អធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយក រដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។

Top