• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភវៀតណាមក្នុងការថែទាំ និងការពារកុមារ

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសម្តែងគោលបំណងថា UNICEF នឹងបន្តយកចិត្តទុកដាក់ជួយឧបត្ថម្ភវៀតណាមពង្រីកប្រភពធនធាន កសាងគោលនយោបាយ និងជំរុញគម្រោងសហប្រតិបត្តិការជាក់លាក់។
ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មលោក Dang Hoang Giang បានអញ្ជើញទទួលជួបលោកស្រី Rana Flowers ប្រធានតំណាងមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម (រូបថត៖ VNA)

នាថ្ងៃទី ៨ មេសា នៅទីស្នាក់ការស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មលោក Dang Hoang Giang បានអញ្ជើញទទួលជួបលោកស្រី Rana Flowers ប្រធានតំណាងមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម។ នៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសម្តែងគោលបំណងថា UNICEF នឹងបន្តយកចិត្តទុកដាក់ជួយឧបត្ថម្ភវៀតណាមពង្រីកប្រភពធនធាន កសាងគោលនយោបាយ និងជំរុញគម្រោងសហប្រតិបត្តិការជាក់លាក់។

លោកស្រី Rana Flowers បានមានប្រសាសន៍ថា វៀតណាមសម្រេចបានសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយមោទនភាពជាច្រើន ជាពិសេសក្នុងការអនុវត្តគោលនយោបាយអាទិភាពស្ដីពីការថែទាំ និងការពារកុមារ។ UNICEF ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមចំពោះសេចក្ដីសម្រេចចិត្តស្ដីពីទិវាអន្តរជាតិលេងកម្សាន្ត ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តនាពេលថ្មីៗនេះ ដោយចាត់ទុកថាវាជាការរួមចំណែកដ៏មានអត្ថន័យចំពោះគោលដៅរួមរបស់សហគមន៍អន្តរជាតិក្នុងការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយរបស់កុមារ។ លោកស្រី Flowers បានអះអាងថា UNICEF ជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយនឹងបន្តជួយឧបត្ថម្ភយ៉ាងសកម្មចំពោះការអនុវត្តរាល់អាទិភាពរបស់វៀតណាមក្នុងវិស័យសំខាន់នេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងឈីលី លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

វៀតណាម និងឈីលី លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា នៅរដ្ឋសភា (ទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានាធិបតីនៃសាធារណរដ្ឋឈីលី លោក ចូសេ អាន់តូនីញ៉ូ កាស (Jose Antonio Kast) និងភរិយា ដែលកំពុងអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការ នៅវៀតណាម។

Top