• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការបក្សនៃរដ្ឋសភាវៀតណាមឧទ្ទេសនាមបេក្ខជនឈរឈ្មោះចំនួន ៨៦ នាក់ ធ្វើជាសមាជិករដ្ឋសភាជំនាញនីតិកាលទី១៥នៃគណៈកម្មាធិការមជ្ឈិមបក្ស

ប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc (រូបថត៖ VNA)
 

នាថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋសភាវៀតណាមបានបើកកិច្ចប្រជុំអ្នកបោះឆ្នោត ដើម្បីយកមតិយោបល់សំរាប់បេក្ខជនត្រូវបាន ណែនាំឱ្យឈរឈ្មោះជាសមាជិករដ្ឋសភាជំនាញនីតិកាលទី ១៥ នៃគណៈកម្មាធិ ការមជ្ឈិមបក្សតាមប្រព័ន្ធអនឡាញដែលផ្សាយនៅទីក្រុងហាណូយ ទីក្រុងដាណាង និងទីក្រុងហូជីមិញ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញចូលរួមកិច្ចប្រជុំនេះដែរ។

ដោយសង្កត់ធ្ងន់លើតួនាទីសំខាន់របស់សមាជិកជំនាញក្នុងសកម្មភាពរបស់រដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc បានមានប្រសាសន៍ថា៖ នៅនីតិកាលទី ១៥ ចំនួនសមាជិកជំនាញបានកើនឡើង ៤០% (ដោយរំពឹងថានឹងមានប្រមាណ ២០០ នាក់ ដែលក្នុងនោះមាន ១៣៣ នាក់នៅថ្នាក់មជ្ឈិម រីឯ ៦៧ នាក់ទៀតនៅថ្នាក់មូលដ្ឋាន) ។ ក្នុងចំណោមសមាជិកទាំង ១៣៣ នាក់នេះ អង្គការបក្សរដ្ឋសភានៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានណែនាំបេក្ខជនចំនួន ៨៦ នាក់។ នៅក្នុងកិច្ចប្រជុំនេះដែរ សមាជិកទាំងអស់បានផ្ទៀងស្តាប់បញ្ជីឈរឈ្មោះ និងប្រវត្តិសង្ខេបបុគ្គលរបស់បេក្ខជនទាំង ៨៦ នាក់នេះផងដែរ។ បន្ទាប់មកទៀត កិច្ចប្រជុំក៏បានបោះឆ្នោតឯកភាពការណែនាំបេក្ខជនទាំង ៨៦ រូបដែលឈរឈ្មោះធ្វើជាសមាជិករដ្ឋសភាជំនាញនីតិកាលទី ១៥នេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top