• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា

នាយប់ថ្ងៃទី ២១ ធ្នូ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទ ជាមួយលោក Miguel Díaz-Canel លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនជំនួយទៅវិញទៅមក និងរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង សហប្រតិបត្តិការលើវិស័យដែលមានឧត្តមភាព និងតម្រូវការដូចជា៖ កសិកម្ម សុខាភិបាល បង្កើនការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ។ ប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel ចង់ឱ្យធុរកិច្ចវៀតណាមបង្កើនការវិនិយោគ​លើ​គម្រោង​នានាក្នុងប្រទេសគុយបា ជាពិសេសលើវិស័យដូចជា ផលិតកម្មម្ហូបអាហារ ទំនិញប្រើប្រាស់ លក់ដុំនិងរាយជាដើម។

  ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានសន្ទនាតាមទូរស័ព្ទក្នុងឱកាសដ៏សំខាន់មួយ ដោយប្រារព្ធខួបមួយឆ្នាំជាមួយនឹងការផ្លាស់ប្តូរ និងសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែង និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងទំនាក់ទំនងទ្វេភាគី   

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកអគ្គលេខាបក្ស Nguyen Phu Trong បានឲ្យដឹងថា វៀតណាមជានិច្ចកាលរួមដំណើរជាមួយបុព្វហេតុបដិវត្តន៍របស់ប្រជាជនគុយបា; បញ្ជាក់ជាថ្មីពីការប្រឆាំងរបស់ខ្លួនចំពោះគោលនយោបាយដាក់ទណ្ឌកម្មប្រឆាំងនឹងគុយបា។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ វៀតណាមបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ  ខ្លួនទីពឹងខ្លួន  ធ្វើពិពិធកម្ម និងពហុភាគីនៃទំនាក់ទំនងជាមួយបណ្តាប្រទេស។

ចំណែកខ្លួនវិញ ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel បានចែករំលែកអំពីស្ថានភាពនៅតំបន់អាមេរិកឡាទីន និងគុយបា ការលំបាក និងបញ្ហាប្រឈមដែលគុយបាត្រូវប្រឈមមុខ។ លោកបានអះអាងថា គុយបានៅតែឈរជើង ដោយបន្តអនុវត្តវិធានការនានាដូចជា ការធ្វើពិពិធកម្មវិស័យសេដ្ឋកិច្ច ការទាក់ទាញការវិនិយោគពីបរទេស អភិវឌ្ឍន៍វិស័យសេវាកម្ម ដើម្បីស្តារនិងបង្កើនកំណើនសេដ្ឋកិច្ច និងជំនះវិបត្តិថាមពល។ លោកបានអះអាងថា គុយបានឹងបន្តអនុវត្តវិធានការនានា ដើម្បីធានាជីវភាពរស់នៅរបស់ប្រជាជន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ឆ្លើយតបប្រកបដោយភាពម្ចាស់ការ ទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការវិវត្តថ្មីៗលើពិភពលោក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ឆ្លើយតបប្រកបដោយភាពម្ចាស់ការ ទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការវិវត្តថ្មីៗលើពិភពលោក

កាលពីរសៀលថ្ងៃទី៤ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ននានាដើម្បីវាយតម្លៃស្ថានភាព សេណារីយ៉ូ និងដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងការវិវត្តថ្មីៗលើពិភពលោកនាពេលកន្លងមក ដែលអាចប៉ះពាល់អវិជ្ជមានដល់ប្រទេសវៀតណាម ជាពិសេសជម្លោះកាន់តែស្មុគស្មាញនៅមជ្ឈិមបូព៌ា និងតំបន់ ផ្សេងៗទៀត។

Top