• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃសន្និសីទគណៈកម្មាធិការបក្សយោធាមជ្ឈិម

យោងតាមការវាយតម្លៃទូទៅ ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស គណៈកម្មាធិការបក្សនិងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ បានបំពេញយ៉ាងពេញលេញរាល់ភារកិច្ច ការពារអធិបតេយ្យភាព និងបូណភាពទឹកដីយ៉ាងរឹងមាំ; ធានាសុវត្ថិភាពរាល់ព្រឹត្តិការណ៍នយោបាយរបស់ប្រទេសជាតិ; លើកកម្ពស់តួនាទីសំខាន់ក្នុងការបង្ការ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត ស្វែងរក ជួយសង្គ្រោះ និងជួយឧបត្ថម្ភប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
  អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃសន្និសីទ (រូបថត៖ qdnd.vn)  

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សយោធាមជ្ឈិម បានរៀបចំសន្និសីទវាយតម្លៃលទ្ធផលនៃការដឹកនាំក្នុងការអនុវត្តភារកិច្ចយោធានិងការពារជាតិ ក្នុង រយៈពេល ៦ ខែដើមឆ្នាំ និងអនុវត្តន៍ភារកិច្ចសំខាន់ៗ ក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២២។ អគ្គលេខាបក្សលោក Nguyen Phu Trong លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម បានអញ្ជើញជាអធិបតីសន្និសីទ។ អញ្ជើញចូលរួមសន្និសីទនេះ  មានប្រធានរដ្ឋលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh។

យោងតាមការវាយតម្លៃទូទៅ ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស គណៈកម្មាធិការបក្សនិងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ បានបំពេញយ៉ាងពេញលេញរាល់ភារកិច្ច ការពារអធិបតេយ្យភាព និងបូណភាពទឹកដីយ៉ាងរឹងមាំ; ធានាសុវត្ថិភាពរាល់ព្រឹត្តិការណ៍នយោបាយរបស់ប្រទេសជាតិ; លើកកម្ពស់តួនាទីសំខាន់ក្នុងការបង្ការ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត ស្វែងរក ជួយសង្គ្រោះ និងជួយឧបត្ថម្ភប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

អនុវត្តន៍ភារកិច្ចសំខាន់ៗក្នុងរយៈពេល៦ខែចុងក្រោយនៃឆ្នាំនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឱ្យគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ផ្តោតការយកចិត្តទុកដាក់ក្នុងការដឹកនាំ បញ្ជាណែនាំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពនៃមហាសន្និបាតលើកទី១៣ របស់បក្ស សេចក្តីសម្រេចចិត្តនៃមហា សន្និបាតបក្សយោធាលើកទី១១។ ទន្ទឹមជាមួយគ្នានោះ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់យុទ្ធសាស្ត្រ   និងគម្រោងច្បាប់ស្តីពីវិស័យយោធានិងការពារជាតិ; សេចក្តីសម្រេចចិត្តអំពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិ និងសន្តិសុខក្នុងតំបន់ រហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ រួមជាមួយគ្នានោះ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការត្រៀមប្រយុទ្ធ; គ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវដែនអាកាស សមុទ្រ ព្រំដែនគោក និងតំបន់យុទ្ធសាស្ត្រសំខាន់ៗផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Friboi

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Friboi

នាថ្ងៃទី ១៣ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបលោក Renato Costa អគ្គនាយកក្រុមហ៊ុន Friboi ចំណុះសម្ព័ន្ធក្រុមហ៊ុន JBS S.A Brazil គ្រុប។ JBS S.A. ប្រេស៊ីលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៣។

Top