• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong៖ បន្តជួយឧបត្ថម្ភដល់មុខសញ្ញាដែលកំពុងប្រឈមនឹងការលំបាកដោយសារជំងឺរាតត្បាតកូវីដ - ១៩

នារសៀលថ្ងៃទី ២៥ ខែមិថុនា នៅទីស្នាក់ការមជ្ឈឹមបក្ស ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ការិយាល័យនយោបាយ បានបើកកិច្ចប្រជុំផ្តល់យោបល់លើគោលនយោ បាយមួយចំនួនសម្រាប់ជួយឧបត្ថម្ភដល់ពលករនិងនិយោជិកដែលជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ -១៩។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃកិច្ចប្រជុំរបស់ការិយាល័យនយោបាយនៅរសៀលថ្ងៃទី ២៥ ខែមិថុនា


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ អគ្គលេខាបក្សលោក Nguyen Phu Trong មានប្រសាសន៍ថា ការិយាល័យនយោបាយបានយល់ព្រមបន្តផ្សព្វផ្សាយគោលនយោបាយ ជួយឧបត្ថម្ភដល់ពលករនិងនិយោជិកដែលកំពុងជួបការលំបាក ដោយសារជំងឺរាតត្បាតកូវីដ ១៩។ លោកអគ្គលេខាបក្សបានស្នើឱ្យពិនិត្យឡើងវិញនិងកំណត់មុខសញ្ញាត្រូវទទួលបានជំនួយ ដោយធានាបានភាពត្រឹមត្រូវ យុត្តិធម៌ សាធារណៈ តម្លាភាព ប្រសិទ្ធភាពនិងជាក់ស្តែង។

"នៅលើពិភពលោក ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅតែមានភាពស្មុគស្មាញណាស់ ដូច្នេះមិនត្រូវធ្វេសប្រហែសទាល់តែ សោះ។ នាពេលថ្មីៗនេះបក្សនិងរដ្ឋបានយកថវិការួម ជាមួយប្រភពជាច្រើន ដើម្បីជួយឧបត្ថម្ភដល់ពលករនិងប្រជា ជន។ ជាពិសេសក្នុងអំឡុងពេលនេះ សម្រាប់ពលករនិងនិយោជិកដែលកំពុងជួបការលំបាកដោយសារការជំងឺរាតត្បាត រលកទី ៤ នេះ យើងមានគោលនយោបាយជួយឧបត្ថម្ភ ដោយមានដំណោះស្រាយជាច្រើន ដើម្បីធានាដល់ការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និងធានាផលិតកម្មនិងអាជីវកម្ម អភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិផង”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស Nguyen Phu Trong៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​

ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​

ក្រសួងការពារប្រទេសវៀតណាម នៅព្រឹកថ្ងៃទី១ ខែធ្នូនេះ បានរៀបចំសន្និសីទសារព័ត៌មានដើម្បីជូនដំណឹងថា នេះជាលើកដំបូង ដែលក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា បានរៀបចំការផ្លាស់ប្ដូរមិត្តភាពនៅតំបន់ព្រំដែនរវាងប្រទេសទាំងបី។

Top