• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong៖ តំបន់ Tay Nguyen ត្រូវខិតខំបង្កើតការផ្លាស់ប្តូរខ្លាំងក្លាជាងទៀត

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់លើមេរៀនដែលបានឆ្លងកាត់ ការងារដែលត្រូវធ្វើ ដើម្បីរៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅ និងភារកិច្ចដែលសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយលើកនេះបានដាក់ចេញ។
  អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងសន្និសិទ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងលេខាធិការដ្ឋានបានបើកសន្និសីទអនឡាញទូទាំងប្រទេស ដើម្បីជ្រួតជ្រាប និងអនុវត្តន៍យ៉ាងហ្មត់ចត់នូវសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ និងសន្តិសុខនៅតំបន់ Tay Nguyen រហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់លើមេរៀនដែលបានឆ្លងកាត់ ការងារដែលត្រូវធ្វើ ដើម្បីរៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅ និងភារកិច្ចដែលសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយលើកនេះបានដាក់ចេញ។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖ ការិយាល័យនយោបាយស្នើឲ្យតំបន់ត្រូវជ្រួតជ្រាបថា៖  Tay Nguyen ជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់ ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គម បរិស្ថាន អេកូឡូស៊ី ការពារជាតិ-សន្តិសុខ និងកិច្ចការបរទេសនៃប្រទេសទាំងមូល។ ការកសាង និងអភិវឌ្ឍន៍តំបន់ Tay Nguyen ត្រូវរួមផ្សំគ្នាយ៉ាងសុខដុមរមនា រវាងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌  សង្គម ការការពារធនធានធម្មជាតិ និងបរិស្ថាន ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការធានាការពារជាតិ និងសន្តិសុខ ព្រមទាំងពង្រឹងការងារកិច្ចការបរទេស។ ជាមួយគ្នានោះ ត្រូវយកការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គម ជាមូលដ្ឋានគ្រឹះសម្រាប់ការរក្សាការពារជាតិ សន្តិសុខ និងស្ថិរភាពនយោបាយសង្គម។ អភិវឌ្ឍន៍តំបន់ Tay Nguyen ត្រូវសមស្របជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសទាំងមូល សមស្របតាមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនបៃតង និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top