• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញអុជធូបនៅមណ្ឌលរំលឹកវិញ្ញាណក្ខន្ធបុព្វបុរស បដិវត្តនៅខេត្ត Tuyen Quang

អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូមជ្ឈិម បានអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងបុព្វបុរសបដិវត្តនៅមណ្ឌលរំលឹកវិញ្ញាណក្ខន្ធបុព្វបុរសបដិវត្តន៍នៅខេត្ត Tuyen Quang។

អគ្គលេខាបក្ស លោក តូ ឡឹម អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ រូបថត៖ VNA

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (២ ខែកញ្ញា ១៩៤៥ - ២ ខែកញ្ញា ២០២៥); ខួបលើកទី ៨០ នៃទិវាប្រពៃណីកម្លាំងនគរបាលប្រជាជននិងរយៈពេល ២០ឆ្នាំ នៃទិវាបុណ្យប្រជាជនទាំងមូលការពារសន្តិសុខជាតិ (១៩ ខែសីហា ២០០៥- ១៩ ខែសីហា ឆ្នាំ ២០២៥) នាព្រឹកថ្ងៃទី ១៤ ខែសីហា  នៅទីក្រុង Tuyen Quang អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូមជ្ឈិម បានអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងបុព្វបុរសបដិវត្តនៅមណ្ឌលរំលឹកវិញ្ញាណក្ខន្ធបុព្វបុរសបដិវត្តន៍នៅខេត្ត Tuyen Quang។

អញ្ជើញសរសេរក្នុងសៀវភៅភ្ញៀវក្រោយមក អគ្គលេខាបក្សលោក តូ ឡឹម បានសម្តែងការដឹងគុណចំពោះការចូលរួមចំណែកនៃបដិវត្តជំនាន់មុនៗ; សង្ឃឹមថា មណ្ឌលនេះ នឹងបន្តជា “អាស័យដ្ឋានក្រហម” ដើម្បីជួយមនុស្សជំនាន់ក្រោយ ជាពិសេសយុវជនជំនាន់ក្រោយ លើកតម្កើងសេចក្តីស្នេហាជាតិ និងទំនៀមទម្លាប់ប្រពៃណីដ៏រុងរឿងរបស់ប្រទេសជាតិ៕

  
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top