ក្នុងជំនួបធ្វើការនេះ
អគ្គលេខាបក្ស លោក តូ ឡឹម បានបញ្ជាក់ថា ដើម្បីឲ្យសេដ្ឋកិច្ចវៀតណាមសម្រេចបាននូវគោលដៅកំណើន
៨% ឬលើសពីនេះ ហើយខិតខំបង្កើនល្បឿនកំណើនពីរខ្ទង់នាពេលខាងមុខ
គឺត្រូវមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូលក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់វិស័យសេដ្ឋកិច្ចនិងប្រជាជន។
យោងតាមលោកអគ្គលេខាបក្ស អ្វីដែលត្រូវធ្វើជាបន្ទាន់គឺការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម
ខិតខំកាត់បន្ថយការចំណាយអាជីវកម្ម និងនីតិវិធីរដ្ឋបាលយ៉ាងហោចណាស់ ៣០%
និងលុបចោលយ៉ាងហោចណាស់ ៣០% នៃលក្ខខណ្ឌអាជីវកម្មដែលមិនចាំបាច់; ខិតខំធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី ៣
នៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ។ ក្រៅពីនេះ
ចាំបាច់ត្រូវអនុវត្តយ៉ាងខ្លាំងក្លាការផ្លាស់ប្តូរឌីជីថល ការច្នៃប្រឌិត
និងយន្តការពិសេសអំពីហិរញ្ញវត្ថុ; បន្តស្នើក្របខណ្ឌច្បាប់ដាច់ដោយឡែកសម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្នុងទីក្រុងធំៗមួយចំនួន;
យន្តការអនុគ្រោះពិសេស យន្តការជាក់ស្តែងក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម;
អនុវត្តគោលនយោបាយហិរញ្ញវត្ថុបើកចំហសម្រាប់មជ្ឈមណ្ឌលហិរញ្ញវត្ថុ
និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលវិនិយោគនៅវៀត ណាម; កាត់បន្ថយពន្ធ
ក្នុងការទាក់ទាញការវិនិយោគពីបរទេស ដើម្បីឧបត្ថម្ភអ្នកវិនិយោគបរទេសឱ្យបានល្អបំផុត។
នៅក្នុងជំនួបធ្វើការ
អគ្គលេខាបក្ស លោក តូ ឡឹម ក៏បានស្នើដល់គណៈកម្មាធិការគោលនយោបាយយុទ្ធសាស្ត្រមជ្ឈិម
ស្រូបយកទាំងស្រុងនូវមតិរបស់អ្នកជំនាញសេដ្ឋកិច្ច ដើម្បីបន្តស្រាវជ្រាវ
ស្នើដំណោះស្រាយ និងវិធីសាស្រ្តក្នុងការគ្រប់គ្រងរូបិយប័ណ្ណឌីជីថល
ដោយស្មារតីមានយន្តការជាក់ស្តែងដើម្បីការពារវិនិយោគិន និងអ្នកប្រើប្រាស់៕





