• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងជំនួបជាមួយថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ

អបអរសាទរខួបលើកទី ៩៥ ទិវាបង្កើតបក្សកម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៥) និងត្រៀមទទួលអំណរនិទាឃរដូវឆ្នាំ ម្សាញ់ សប្តស័ក ២០២៥ នាព្រឹកថ្ងៃទី ២០ ខែមករា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញធ្វើជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម។
គណប្រតិភូថតរូបអនុស្សាវរីយ៍។ រូបថត៖ VOV

អញ្ជើញថ្លែងមតិក្នុងពិធី អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញពិនិត្យឡើងវិញនូវលទ្ធផលលេចធ្លោសំខាន់ៗ លើវិស័យជាច្រើនរបស់ប្រទេសក្នុងឆ្នាំកន្លងទៅ ដោយសង្កត់ធ្ងន់ថា សមិទ្ធិផលទាំងនោះសុទ្ធតែមានការរួមចំណែកដ៏ធំធេងរបស់អតីតថ្នាក់ដឹកនាំ អតីតបដិវត្តន៍ជើងចាស់ បញ្ញវន្តនិងឥស្សរជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖ “ត្រូវជំរុញការអនុវត្តបច្ចេកវិជ្ជាព័ត៌មាននិងការផ្លាស់ប្តូរឌីជីថលក្នុងសកម្មភាពរបស់បក្ស។ បក្សត្រូវឃ្លាំមើលនិងត្រួតពិនិត្យ ដើម្បីឱ្យការងារកាន់តែល្អប្រសើរ ហើយរាល់សេចក្តីសម្រេចចិត្តត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព; ក្បាលម៉ាស៊ីនរបស់បក្ស និងរដ្ឋដំណើរការប្រកបដោយប្រសិទ្ធភាព   ស្របតាមគោលនយោបាយ និងគោលការណ៍ណែនាំ   ដោយរកឃើញទាន់ពេលវេលានៃកត្តាថ្មី វិធីល្អ និងមានការច្នៃប្រឌិត”។

ក្នុងឱកាសនេះ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញប្រគល់គ្រឿងឥស្សរិយយសផ្កាយមាស និងគ្រឿងឥស្សរិយយសហូជីមិញ ដល់អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាជាច្រើនរូបផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top