• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃថ្ងៃរំដោះទីរួមខេត្ត ភឿកឡុង

នាយប់ថ្ងៃទី ៥ មករា នៅទីក្រុងភឿក ឡុង (Phuoc Long) ខេត្តបិញ គឿក (Binh Phuoc) បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះខេត្ត ភឿក ឡុង (៦ មករា ១៩៧៥-៦ មករា ២០២៥)។ អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីនេះ។
អគ្គលេខាបក្សលោកតូ ឡឹម អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

នៅក្នុងពិធី អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ជ័យជំនះរបស់ ភឿក ឡុង កាលពី ៥០ ឆ្នាំមុនបានបង្កើតមូលដ្ឋានសំខាន់សម្រាប់បក្ស កងទ័ព និងប្រជាជនទាំងមូលប្តេជ្ញានាំវៀតណាមឈានចូលក្នុងយុគសម័យសន្តិភាព ឯករាជ្យ សេរីភាព។ អញ្ជើញប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ ជូនគណៈកម្មាធិការបក្ស រដ្ឋាភិបាល និងប្រជាជនទីរួមខេត្ត ភឿកឡុង  អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា ប្រទេសជាតិនិងប្រជាជននឹងចងចាំជានិច្ចនូវគុណូបការៈរបស់យុទ្ធជនពលីនិងបងប្អូនជនរួមជាតិ ដែល បានពលីកម្មក្នុងបុព្វហេតុជាតិ ទន្ទឹមនឹងនេះ គោរពចំពោះការគាំទ្រនិងជំនួយឧបត្ថម្ភដ៏មានតម្លៃ របស់មិត្តភក្តិអន្តរជាតិ។

យោងតាមលោកអគ្គលេខាបក្ស ទីរួមខេត្ត ភឿក ឡុង និងខេត្ត ប៊ិញ ភឿក កំពុងអភិវឌ្ឍន៍រួមគ្នា រួមចំណែកនាំប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យថ្មី។ ដើម្បីលើកកម្ពស់សក្ដានុពល និងគុណសម្បត្តិក្នុងមូលដ្ឋាន លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញមានប្រសាសន៍ថា៖ “ការផ្លាស់ប្តូរមួយជំហានទៅរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល។ ផ្តោតលើការកសាងវប្បធម៌ប៊ិញ ភឿកប្រកបដោយអត្តសញ្ញាណ សមាហរណកម្ម ប្រជាជន ប៊ិញ ភៀករស់នៅដោយមានសុខក្សោមក្សាន្ត កតញ្ញូតាធម៌ ភាពជឿជាក់លើខ្លួនឯង មានវិន័យ និងគំនិតច្នៃប្រឌិត ដើម្បីបង្កើនធនធានខាងស្មារតីរបស់ប្រទេសជាតិ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចប្រជុំលើកទី៤៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

កិច្ចប្រជុំលើកទី៤៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

នាព្រឹកថ្ងៃទី៩ ខែមករា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ បានប្រព្រឹត្តទៅក្រោមសហ អធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយក រដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។

Top