• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមនិងតូហ្គោ

នារសៀលថ្ងៃទី ៨ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងការបរទេស សមាហរណកម្មតំបន់ និង អាណិកជននៃសាធារណរដ្ឋតូហ្គោ លោក Robert Dussey ដែលកំពុងបំពេញទស្សន កិច្ចជាផ្លូវការនៅវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងការបរទេស សមាហរណកម្មតំបន់ និង អាណិកជននៃសាធារណរដ្ឋតូហ្គោ លោក Robert Dussey។ (រូបថត៖ VNA)

 

លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី Robert Dussey និងគណៈប្រតិភូតូហ្គោ មានអត្ថន័យដ៏សំខាន់ ដែលរួម ចំណែកជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេស ទាំងពីរ ជាពិសេសក្នុងបរិបទដែលវៀតណាម និងតូហ្គោ កំពុងឆ្ពោះទៅអបអរសាទរ ខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ១៩៧៥ - ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥)។ លោកប្រធានរដ្ឋបានស្នើថា ភាគីទាំងពីរសម្របសម្រួលអនុវត្តន៍ វិធានការនានា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាពិសេសបង្កើន ការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបប្រាស្រ័យជាន់ខ្ពស់; បង្កើនការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី អង្គការតំបន់ និងអន្តរជាតិដូចជា៖ អង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ អង្គការហ្វ្រង់កូហ្វូន សហភាព អាហ្រ្វិក... លោកប្រធានរដ្ឋ លឿង គឿង ក៏បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិ បត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម រ៉ែ ទូរគមនាគមន៍...
រីឯខ្លួនវិញ លោករដ្ឋមន្ត្រីការបរទេស Robert Dussey បានអះអាងថា តូហ្គោ ចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូលមួយនៅអាស៊ី ហើយ មានបំណងចង់សិក្សា បទពិសោធន៍អភិវឌ្ឍន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ លោក រដ្ឋមន្ត្រីបានសន្យា នឹងសម្របសម្រួល និងផ្លាស់ប្តូរយ៉ាងសកម្មជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធរបស់វៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេល ខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចប្រជុំលើកទី៤៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

កិច្ចប្រជុំលើកទី៤៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

នាព្រឹកថ្ងៃទី៩ ខែមករា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ បានប្រព្រឹត្តទៅក្រោមសហ អធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយក រដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។

Top