• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មានមូលដ្ឋានសម្រាប់សេដ្ឋកិច្ចវៀតណាមសម្រេចបានគោលដៅកំណើន GDP ៨% នៅឆ្នាំ២០២៥

ក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលជាប្រចាំខែធ្នូ ដែលប្រព្រឹត្តទៅនា រសៀលថ្ងៃទី ៨ មករា នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំក្រសួងផែនការ និងវិនិយោគ បានជូនដំណឹងអំពីផែនការកំណើនឆ្នាំ ២០២៥ របស់រដ្ឋាភិបាល និងយថាទស្សន៍ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៥។
អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Duc Tam។ (រូបថត៖ VGP)
ដោយលើកឡើងនូវមូលដ្ឋានដើម្បីធ្វើឲ្យសេដ្ឋកិច្ចអាចសម្រេចបាននូវគោលដៅកំណើន៨% ក្នុងឆ្នាំ ២០២៥ នោះ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Duc Tam បាននិយាយថា ទោះបីជាមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែ សេដ្ឋកិច្ចឆ្នាំ២០២៥  នឹងបន្តសន្ទុះកំណើនខ្ពស់នៃឆ្នាំ ២០២៤។ ក្នុងនោះ ស្ថាប័នរដ្ឋត្រូវ បានបង្រួម បង្កើនប្រសិទ្ធភាពប្រតិបត្តិការ។ នេះជាកម្លាំងចលករមួយដែលនឹងជួយឱ្យ កំណើនសេដ្ឋកិច្ចសម្រេចបានលទ្ធផលខ្ពស់ជាច្រើន។ មូលដ្ឋានទីពីរគឺការជំរុញ កំណើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ការធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ បន្តធ្វើថ្មីនូវកម្លាំងចលករ កំណើនប្រពៃណីទាក់ទងនឹងការវិនិយោគ ជំរុញការប្រើប្រាស់ និងពន្លឿនពាណិជ្ជកម្ម និងការនាំចេញ។ លោកអនុរដ្ឋមន្ត្រី Nguyen Duc Tam បានឲ្យដឹងថា៖
“យើងខ្ញុំបានកំណត់ថា ក្នុងឆ្នាំ ២០២៥ ត្រូវជំរុញការប្រើប្រាស់ក្នុងស្រុក ដែល ជាភារកិច្ចសំខាន់មួយ មិនត្រឹមតែវៀតណាមអនុវត្តន៍ប៉ុណ្ណោះទេ ថែមទាំងមានប្រទេស ជាច្រើនលើពិភពលោកក៏កំពុងអនុវត្តន៍ដែរ។ទាក់ទិននឹងការទាក់ទាញភ្ញៀវទេសចរ ក្នុងស្រុក និងបរទេស នៅឆ្នាំ២០២៥ យើងខិតខំទាក់ទាញភ្ញៀវក្នុងស្រុកពី ១២០ ដល់ ១៣០ លាននាក់ និងភ្ញៀវអន្តរជាតិ ២០ លាននាក់”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចប្រជុំលើកទី៤៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

កិច្ចប្រជុំលើកទី៤៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

នាព្រឹកថ្ងៃទី៩ ខែមករា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ បានប្រព្រឹត្តទៅក្រោមសហ អធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយក រដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។

Top