កិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។ (រូបថត៖ VOV)
នៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះលទ្ធផលជោគជ័យនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ក្នុងឆ្នាំ ២០២៤ កិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគត្រូវបានយកចិត្តទុកដាក់ ជំរុញ និងសម្រេច បានលទ្ធផលគួរឲ្យកត់សម្គាល់។ គិតត្រឹមពេលនេះ សហគ្រាសវៀតណាមបាន បណ្តាក់ទុននៅឡាវក្នុងគម្រោងចំនួន ២៦៧ ដោយមានដើមទុនចុះបញ្ជីសរុបចំនួន ៥,៧ ពាន់លានដុល្លារអាមេរិក; ដើមទុនអនុវត្តន៍សម្រេចបានប្រហែល ២,៨ ពាន់លាន ដុល្លារ។ ក្នុងបរិបទដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់បន្តប្រឈមមុខ នឹងការលំបាក និងការធ្លាក់ចុះនៃតម្រូវការប្រើប្រាស់នោះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង វៀតណាម និងឡាវក្នុងឆ្នាំ ២០២៤ បានកើនលើសពី ២,២ ពាន់លានដុល្លារអាមេរិក ស្មើនឹងកំណើន ៣៣,៩% បើធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះគួរឲ្យកត់សំគាល់ថា ឡាវ មានអតិរេកពាណិជ្ជកម្មជាមួយវៀតណាមជាង ៧៣០ លានដុល្លារ។
នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ។ (រូបថត៖ VOV)
ទាក់ទិននឹងការផ្តោតសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២៥ ភាគីទាំងពីរ បានឯកភាពបន្តធ្វើឱ្យទំនាក់ទំនងនយោបាយ និងការទូតរវាងប្រទេសទាំងពីរកាន់តែ ស៊ីជម្រៅ; ពង្រឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ; បន្តផ្តល់ អាទិភាពពិសេសដល់កិច្ចសហប្រតិបត្តិការអប់រំ-បណ្តុះបណ្តាល និងសេដ្ឋកិច្ច។ ជំរុញ ខ្លាំងកំណើនពាណិជ្ជកម្ម ដោយខិតខំបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៥ កើនឡើងពី ១០ ដល់ ១៥% បើធៀបនឹងឆ្នាំ ២០២៤។
អញ្ជើញធ្វើសន្និដ្ឋាននៅកិច្ចប្រជុំ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់ថា នឹងផ្ដោតសំខាន់លើការដឹកនាំក្រសួង ស្ថាប័ន មូលដ្ឋាន សហគ្រាស និងអង្គភាពពាក់ព័ន្ធ នានា ដើម្បីសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ច ព្រមព្រៀងដែលបានសន្យា ក្នុងនោះនឹងបន្តបង្កភាពងាយស្រួលជាអតិបរមាសម្រាប់ សហគ្រាសនៃប្រទេសទាំងពីរដើម្បីសហប្រតិបត្តិការក្នុងការវិនិយោគ ផលិតកម្ម និងអាជីវកម្ម៕