រូបភាពភ្លើងឆេះព្រៃនៅទីក្រុង Los Angeles ពីផ្កាយរណប។ រូបថត៖ THX
ក្រៅពីការខូតខាតខាងពីមនុស្ស និង ផ្ទុះសម្បែងប្រហែល ៤០ម៉ឺននាក់ គ្មាន អគ្គិសនីប្រើប្រាស់ ដោយសារក្រុមហ៊ុនអគ្គិសនីបង្ខំចិត្តកាត់ផ្តាច់ចរន្តអគ្គិសនី ដើម្បីទប់ស្កាត់ឧបករណ៍បង្កផ្ទុះនិងអគ្គិភ័យ។ ខ្យល់ខ្លាំងបានបង្កការលំបាកដល់អ្នកពន្លត់អគ្គិភ័យក្នុងការគ្រប់គ្រងភ្លើងឆេះ។ ក្រៅពីផ្លើងឆេះនៅ Palisades ដែលជាសង្កាត់ដ៏ស្រស់ស្អាត និងធំមួយនៅខាងលិច Los Angeles ដែល ជាកន្លែងតារាភាពយន្ត ទូរទស្សន៍ និងតន្ត្រីជាច្រើនរស់នៅ ភ្លើងឆេះព្រៃចំនួន ៤ កន្លែងផ្សេងទៀតកំពុងបន្តឆាបឆេះក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលមានផលបះពាល់ដល់ផ្ទៃដីរាប់ពាន់ហិកតា។
រដ្ឋាភិបាលរដ្ឋកាលីហ្វ័រញ៉ាបានប្រកាសស្ថានភាពអាសន្ន។ ប្រធានា ធិបតីលោក Joe Biden បានយល់ព្រមលើស្ថានភាពគ្រោះមហន្តរាយនៅក្នុងរដ្ឋ ដោយអនុញ្ញាតឱ្យប្រើប្រាស់ធនធានសហរដ្ឋ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹង ប្រែងឆ្លើយតបគ្រោះមហន្តរាយនេះ។ ទន្ទឹមនឹងនោះ លោកប្រធានាធិបតី Joe Biden ក៏បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុផ្ទាល់ បានស្ដាប់របាយការផ្ទាល់អំពីភ្លើងឆេះព្រៃនៅ Los Angeles និងបានធ្វើការជាមួយមន្ត្រី និងមូលដ្ឋាន៖ “ប្រភពធនធានមនុស្ស និងសម្ភារៈដែលចាំបាច់ត្រូវបានកៀរគរ ដើម្បីត្រៀមពន្លត់អក្គីភ័យទាំងនេះ ជួយកសាងឡើងវិញ និងធានាឱ្យអ្វីៗវិលមករកសភាពដើមវិញ”។
អ្នកពន្លត់អគ្គីភ័យជាង ៧៥០ នាក់ ឆ្មាំរបស់រដ្ឋ ឧទ្ធម្ភាគចក្រកងទ័ព ជើងទឹក និងកងកម្លាំងមកពីរដ្ឋជិតខាង រួមទាំងរដ្ឋ Nevada រដ្ឋ Oregon និង Washington កំពុងប្រយុទ្ធយ៉ាងសកម្មក្នុងការពន្លត់ភ្លើង។
ជាមួយនឹងអាកាសធាតុស្ងួត រដ្ឋកាលីហ្វ័រញ៉ាតែងតែប្រឈមមុខនឹងភ្លើង ឆេះព្រៃដែលកើតឡើងច្រើនដងក្នុងមួយឆ្នាំ។ ភ្លើងឆេះព្រៃចំនួន ៧ លើកក្នុងចំ ណោម ១០ លើកដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋបានកើតឡើងក្នុង រយៈពេល ៥ ឆ្នាំថ្មីៗនេះ។ អក្គីភ័យដែលបានសម្លាប់មនុស្សច្រើនជាងគេគឺ ៨៥ នាក់បានកើតឡើងក្នុងឆ្នាំ ២០១៨ ខណៈដែលភ្លើងឆេះរាលដាលធំបំផុតមានផហទៃដីជាង ៤០០ ពាន់ហិកតា បានកើតឡើងនៅឆ្នាំ ២០២០៕