• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញជាអធិបតីក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Gia Lai

នាព្រឹកថ្ងៃទី៦ ខែមករា នៅខេត្ត Gia Lai អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ខេត្ត ស្តីពីលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់បក្ស អំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន និងការងារត្រៀមរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតទូទាំង្រទេសលើកទី១៤ របស់បក្ស។
  លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ VNA)

អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការនេះ អគ្គលេខាបក្ស លោកតូ ឡឹម បានទទួលស្គាល់ការខិតខំប្រឹងប្រែងនិងលទ្ធផលដែលខេត្ត Gia Lai សម្រេចបានក្នុងរយៈពេលថ្មីៗនេះ។ ទាក់ទិននឹងទិសដៅនាពេលខាងមុខ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា Gia Lai ចាំបាច់ត្រូវអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនយ៉ាងស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងរួមបញ្ចូលដោយឈរលើការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ កសិកម្មសរីរាង្គ និងនិរន្តរភាព។ ក្រៅពីនេះ Gia Lai ក៏ត្រូវជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្មកសិកម្មជនបទតាមវិធីសាស្ដ្រ ដោយភ្ជាប់ជាមួយការការពារធនធានធម្មជាតិ និងជីវចម្រុះ។  លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញមានប្រសាសន៍ថា៖ “ខេត្តចាំបាច់ត្រូវកែលម្អយ៉ាងខ្លាំងនូវបរិយាកាសវិនិយោគ និង ធុរកិច្ចឲ្យមានតម្លាភាព អំណោយផល និងចំណាយតិច។ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍ កែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់តំបន់ទីក្រុង  តំបន់វត្ថុធាតុដើម មជ្ឈមណ្ឌលសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម សេវាកម្ម និងការអភិវឌ្ឍទេសចរណ៍”។

លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានកត់សម្គាល់ថា ខេត្ត Gia Lai ចាំបាច់ត្រូវភ្ជាប់ទំនាក់ទំនងអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយការធានាសន្តិសុខ ការពារជាតិ ការពារអធិបតេយ្យភាព សន្តិសុខតាមព្រំដែន និងទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវការជ្រៀតចូល ការរត់ពន្ធ ឧក្រិដ្ឋកម្មឆ្លងដែន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចប្រជុំលើកទី៤៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

កិច្ចប្រជុំលើកទី៤៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

នាព្រឹកថ្ងៃទី៩ ខែមករា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ បានប្រព្រឹត្តទៅក្រោមសហ អធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយក រដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។

Top