ព័ត៌មាន
អគ្គលេខាបក្ស លោកតូ ឡឹម៖ ប្រតិបត្តិការក្បាលម៉ាស៊ីនថ្មី ស្របតាមលក្ខណៈវិនិច្ឆ័យជិតស្និទ្ធជាមួយប្រជាជននិងដើម្បីប្រជាជន
អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VNA)
នាព្រឹកថ្ងៃទី៤ ខែកក្កដា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ដើម្បីផ្តល់យោបល់លើស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តរបស់មជ្ឈិម សេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការរៀបចំក្បាលម៉ាស៊ីន និងអង្គភាពរដ្ឋបាល; ផ្តល់យោបល់លើរបាយការណ៍ ស្តីពីលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១២ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ខែកក្កដា ឆ្នាំ ២០២៥។ អញ្ជើញចូលរួមមានវត្តមាននាយករដ្ឋមន្រ្តី លោក ហ្វាម មិញ ជិញ និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់មិនផងដែរ។
អញ្ជើញថ្លែងមតិសន្និដ្ឋាន អគ្គលេខាបក្ស លោកតូ ឡឹមបានវាយតម្លៃថា ការរៀបចំក្បាលម៉ាស៊ីនឱ្យមានភាពរលូន និងអនុវត្តគំរូអាជ្ញាធរមូលដ្ឋាន២កម្រិត ជាទូទៅបានដំណើរការដោយរលូន ដោយទទួលបានការឆ្លើយតបជាវិជ្ជមាន និងការស្រុះចិត្តគំនិតពីប្រជាជន។ លោកអគ្គលេខាបក្ស តូ ឡឹមបានស្នើឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ក្រុង បង្កើនការដឹកនាំនិងទិសដៅការងារដែលបានចាត់តាំង ដើម្បី ឱ្យអ្វីៗ ដំណើរការទៅដោយរលូន ដោយមិនយឺតយ៉ាវ និងបន្តបម្រើប្រជាជន និងអាជីវកម្មឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្ស បានស្នើឱ្យពិនិត្យឡើងវិញ នូវភារកិច្ចដែលបានចាត់តាំងជាបន្ទាន់ លុបបំបាត់ការលំបាកនៅតាមឃុំ និងសង្កាត់នៃតំបន់សេដ្ឋកិច្ចពិសេសក្នុងដំណើរការប្រតិបត្តិការក្បាលម៉ាស៊ីនថ្មី ស្របតាមលក្ខណៈវិនិច្ឆ័យជិតស្និទ្ធជាមួយប្រជាជននិងដើម្បីប្រជាជន។
“បង្កើនការងារផ្សព្វផ្សាយ និងណែនាំ ដើម្បីឱ្យប្រជាជនយល់ដឹងអំពីបទប្បញ្ញត្តិ ទីតាំង និងវិធីសាស្រ្តការងាររបស់ក្បាលម៉ាស៊ីនថ្មីរបស់ស្ថាប័នរដ្ឋ និងមូលដ្ឋាន ដើម្បីបង្រួបបង្រួម និងរក្សាការឯកភាពពីប្រជាជនលើការអនុវត្តអង្គភាពរដ្ឋបាល ២ កម្រិត។ ដំបូងឡើយ ប្រជាជនទូទាំងប្រទេសមានការសុ្រះចិត្តគំនិតនិងសប្បាយខ្លាំង។ យើងអាចធ្វើបានល្អជាងនេះទៅទៀតជាក់ជាពុំខាន”៕





