• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong៖ កសាង Dak Lak ក្លាយទៅជាមជ្ឈមណ្ឌលនៃតំបន់ Tay Nguyen

នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញចូលរួម “ទិវាបុណ្យមហាសាមគ្គីភាពជនជាតិទាំងមូល” នៅស្រុក Krong Ana ខេត្ត Dak Lak។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញចូលរួម
“ទិវាបុណ្យមហាសាមគ្គីភាពជនជាតិទាំងមូល” នៅស្រុក Krong Ana ខេត្ត Dak Lak។

នៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong មានបំណងចង់ឲ្យបងប្អូនបណ្តាជនជាតិនៅ Dur Kmal, Krong Ana បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រាល់គោលមាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងអះអាងថា មជ្ឈិមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់តំបន់អនុវត្តន៍។ ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញប្រគល់អំណោយចំពោះគ្រួសារគំរូក្នុងការអនុវត្តចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី នគរអរិយ្យធម៌” ហើយគណៈកម្មាធិការមជ្ឈិម ណសិរ្សមាតុភូមិវៀតណាមបានប្រគល់អំណោយសម្រាប់គ្រួសារគោលនយោបាយមួយចំនួនក្នុងឃុំផងដែរ។

មុននោះ នាថ្ងៃទី១០ខែវិច្ឆិកា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញជួបធ្វើការជាមួយនឹងគណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត Dak Lak ស្តីពីស្ថានភាពសេដ្ឋកិច្ច - សង្គម សន្តិសុខ - ការការពារ និងការងារកសាងបក្សនៃខេត្តផងដែរ។ នៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកិច្ច​ខិតខំប្រឹងប្រែងរបស់ខេត្តអំពីការអនុវត្តរាល់គោលដៅចែងក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សខេត្តរយៈពេលពាក់កណ្តាលអាណត្តិ។ ប្រការគួរឱ្យចាប់អារម្មណ៍គឺ ល្បឿននៃកំណើនសេដ្ឋកិច្ច តម្លៃនៃការផលិតកសិកម្ម និងចំណូលហេដ្ឋារចនាសម្ព័ន្ធ  ការអប់រំ ការដោះស្រាយបញ្ហានៃសេរីភាពការធ្វើចំណាកស្រុក កសាងបក្ស កសាងប្រព័ន្ធនយោបាយថែរក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គម។

 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានតាងនាមបក្សនិងរដ្
ឋ ប្រគល់អំណោយដល់ភូមិចំនួនប្រាំពីរនិងគ្រួសារគំរូចំនួន ២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានក្រើនរំលឹកខេត្ត Dak Lal ត្រូវម្ចាស់ការ ក្នុងការអនុវត្តដោយ​ផ្សារភ្ជាប់ជាមួយនឹងការរៀបចំផែនការ ត្រៀមរៀបចំល្អប្រភពធនធានមនុស្សសម្រាប់មហាសន្និបាតបក្សខេត្តអាណត្តិ២០២០- ២០២៥។ ទន្ទឹមជាមួយគ្នានោះ សម្របសម្រួលជាមួយក្រសួងនិងមន្ទីរដើម្បីដោះស្រាយការលំបាកនិងឧបសគ្គសម្រាប់ការសាងសង់ ខេត្ត Dak Lak ឲ្យក្លាយទៅជាមជ្ឈមណ្ឌលនៃតំបន់ Tay Nguyen៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានសមាគមឧស្សាហកម្ម Semiconductor អាមេរិក៖ វៀតណាមជាគោលដៅទាក់ទាញបំផុត

ប្រធានសមាគមឧស្សាហកម្ម Semiconductor អាមេរិក៖ វៀតណាមជាគោលដៅទាក់ទាញបំផុត

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក John Neuffer បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការវៀតណាម - អាមេរិកក្នុងឧស្សាហកម្ម semiconductor គឺមានសក្ដានុពលដ៏ធំធេង; ជឿជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យ នេះនឹងបើកឱកាសជាច្រើនសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ដើម្បីរួមគ្នាពង្រីក និងធ្វើអាជីវកម្មពីប្រៀបខ្លាំងនៃភាគីនីមួយៗ។

Top