• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក ​តូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអៀរឡង់

បន្ទាប់ពីបញ្ចប់រាល់សកម្ម ភាពក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅម៉ុងហ្គោលី នាថ្ងៃទី ១ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានី Ulan Bator ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអៀរឡង់ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់ប្រធានាធិបតីអៀរឡង់ លោក Michael Higgins។

នៅវេលាម៉ោង ៨៖៣០នាទីយប់ ថ្ងៃទី១ ខែតុលា ម៉ោងក្នុងស្រុក (ពោលគឺម៉ោង ២៖៣០នាទីរសៀល ថ្ងៃទី២ ខែតុលា ម៉ោងនៅទីក្រុងហាណូយ) យន្តហោះពិសេសដែលដឹកអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចុះចតនៅអាកាសយានដ្ឋាន Dublin រដ្ឋធានី Dublin ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអៀរឡង់។ ទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅអាកាសយានដ្ឋាន Dublin គឺមានវត្តមាន៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងមហាសមុទ្រ Pippa Hackett; ប្រធាននាយកដ្ឋានពិធីការនៃក្រសួងការបរទេស Eamonn McKee; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអៀរឡង់ Do Minh Hung និងភរិយា រួមទាំងកម្មាភិបាលនិងនិយោជិតមួយចំនួននៃស្ថានទូតវៀតណាមប្រចាំប្រទេសអៀរឡង់។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម មកដល់អាកាសយានដ្ឋាន Dublin (រូបថត៖ Tri Dung/TTXVN)

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ទៅកាន់អៀរឡង់ដោយអះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយអៀរឡង់ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ៕ 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

នៅក្នុងសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការកម្មវិធី ចងចាំពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការយូណេស្កូ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឯកសារចំនួនពីរ រួមមាន «សិលាចារឹកនៅតំបន់ Pho Hien» នៃខេត្តហ៊ឹងអៀន និង «សិលាចារឹកលើភ្នំ Non Nuoc» នៃខេត្តនិញបិញ ត្រូវបានចុះបញ្ជី​ជា​បេតិកភណ្ឌឯកសារតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ។

Top