ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម៖ កិច្ចសហប្រតិបត្តិការវៀតណាម-មីយ៉ាន់ម៉ានឹងសម្រេចបានជំហានអភិវឌ្ឍន៍ថ្មីនិងជាក់ស្ដែងជាងមុន
ថ្លែងនៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាម និងមីយ៉ាន់ម៉ាមានទំនាក់ទំនងមិត្តភាពយូរអង្វែង និងរឹងមាំ ដែលត្រូវបានថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ ថែរក្សានិងពូនជ្រុំដោយឥតឈប់ឈរ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ជឿជាក់ថា ដោយការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-មីយ៉ាន់ម៉ានឹងសម្រេចបានជំហានអភិវឌ្ឍន៍ថ្មី គ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាព និងជាក់ស្ដែងជាងមុន ដោយពង្រីកបានយ៉ាងល្អនូវសក្តានុពល និងប្រៀបខ្លាំងនៃប្រទេសនីមួយៗ និងរួមចំណែកជាក់ស្តែងដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
ក្នុងសុន្ទរកថាឆ្លើយតប ប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង បានសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ាឱ្យតម្លៃពិសេសចំពោះទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើរ ជាមួយវៀតណាម; អះអាងថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីពូនជ្រុំទំនាក់ទំនងប្រពៃណី បង្កើនការតភ្ជាប់រវាងសហគ្រាសនៃប្រទេសទាំងពីរតាមរយៈវេទិកាសេដ្ឋកិច្ចទ្វេភាគី ឆ្ពោះទៅរកខួបលើកទី ១០ នៃការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២៧៕





