ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម ស្នើឱ្យ IMF គាំទ្រវៀតណាមក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ
នៅក្នុងជំនួបនេះ អគ្គនាយិកា IMF បានអះអាងថា
វៀតណាមនិងតំបន់អាស៊ីអាគ្នេយ៍គឺជាចំណុចភ្លឺនៃកំណើនសេដ្ឋកិច្ចពិភពលោក
ជាពិសេសក្នុងគ្រាលំបាកនៅពេលដែលសេដ្ឋកិច្ចពិភពលោកជួបប្រទះនឹងភាពតក់ស្លុតជាច្រើន។
អគ្គនាយិកា IMF សង្ឃឹមថា វៀតណាមអាចចូលរួមជាមួយ IMF ក្នុងការចែករំលែកបទពិសោធន៍ និងរឿងរ៉ាវជោគជ័យនៃសេដ្ឋកិច្ចវៀតណាមជាមួយបណ្តាប្រទេសនានា
ជាពិសេសដៃគូក្នុងតំបន់អាហ្វ្រិក។ អគ្គនាយិកា IMF បានអះអាងពីការប្តេជ្ញាចិត្ត
បន្តជួយវៀតណាមក្នុងដំណើរការសម្រេចគោលដៅអភិវឌ្ឍន៍។
រីឯខ្លួនវិញ
អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានចែករំលែកថា ពីសេដ្ឋកិច្ចដើរថយក្រោយ
វៀតណាមឥឡូវនេះស្ថិតក្នុងក្រុមប្រទេសចំនួន ៤០ ដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឲ្យ IMF បន្តគាំទ្រវៀតណាមក្នុង
ជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ បង្កើតគំរូកំណើន ផ្លាស់ប្តូរឌីជីថល
ផ្លាស់ប្តូរបៃតងនិងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការបន្តលើកកំពស់តួនាទីនិងការទទួលខុសត្រូវរបស់ខ្លួនលើការដោះស្រាយបញ្ហាសកលដើម្បីពិភពលោកប្រកបដោយសន្តិភាពនិងវិបុលភាព៕







