• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើជា អធិបតីក្នុងសន្និសីទជួបជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ដែលចូលនិវត្តន៍


 ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ TTXVN)
 

 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសម្ដែងនូវគោលបំណងថា បណ្ដាអតីតថ្នាក់ ដឹក​នាំ​ជាន់​ខ្ពស់​នឹងបន្តរួមវិភាគទានបទពិសោធន៍ បញ្ញារបស់ខ្លួនរួមជាមួយបក្ស និងរដ្ឋដើម្បីដឹកនាំ បញ្ជា​ណែនាំ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គមក្នុងប្រទេស ក៏ដូចជា កសាងបក្សអោយកាន់តែរឹងមាំថែមទៀតផងដែរ។
នាព្រឹកថ្ងៃ​ទី២៩ ខែមីនា ឆ្នាំ២០១៩ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទជួប ជុំជាមួយថ្នាក់​ដឹកនាំជាន់​ខ្ពស់ដែល​ចូល​និវត្តន៍​។
​​
អង្គសន្និសីទបានគោរពផ្ទៀងស្ដាប់ ទទួលយកការផ្ដល់មតិយ៉ាងស្មោះត្រង់ របស់​អតីត​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​​បក្ស​ និងរដ្ឋ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសម្ដែងនូវគោលបំណងថា បណ្ដា​អតីត​​ថ្នាក់​ ដឹកនាំជាន់ខ្ពស់នឹងបន្តរួមវិភាគទាន​បទពិសោធន៍ បញ្ញារបស់ខ្លួនរួមជា​មួយបក្ស និង​រដ្ឋដើម្បី​ដឹក​​នាំ ​បញ្ជាណែនាំការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រ​ទេស​ ក៏ដូចជា កសាង​បក្ស​អោយ​កាន់​តែរឹង​មាំថែម​ទៀត​​ផង​ដែរ។ លោកអគ្គលេខាបក្ស ប្រ​ធាន រដ្ឋក៏បាន​សម្ដែង​នូវការ​គាំទ្រ​ និង​ការគោរព​សរសើរ​ចំពោះ​រាល់​មតិ​យោបល់​​របស់​បណ្ដាអតីត​ថ្នាក់​ដឹកនាំជាន់ខ្ពស់ ​ផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

នាព្រឹកថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានទទួលជួបលោកស្រី Amina Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) លើកទី៤ នៅទីក្រុងហាណូយ។

Top