• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រដាណឺម៉ាក ទស្សនកិច្ចផ្លូវការនៅសហភាពអឺរ៉ុប និងព្រះរាជាណាចក្របែលហ្ស៊ិក

នៅព្រឹកថ្ងៃទី១៩ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រដាណឺម៉ាក ទស្សនកិច្ចផ្លូវការនៅសហភាពអឺរ៉ុប និងព្រះរាជាណាចក្របែលហ្ស៊ិក ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២៤ ខែតុលា។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រដាណឺម៉ាក ទស្សនកិច្ចផ្លូវការនៅសហភាពអឺរ៉ុប និងព្រះរាជាណាចក្របែលហ្ស៊ិក។ (រូបថត៖ TTXVN)

ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ព្រះមហាក្សត្រ Frederik X និងព្រះមហាក្សត្រី នៃព្រះរាជាណាចក្រដាណឺម៉ាក ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក António Costa និងនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Bart De Wever។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសដាណឺម៉ាករបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ប្រព្រឹត្តទៅស្របពេលជាមួយនឹងខួប ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងភាគីទាំងពីរ ដែលជាឱកាសសម្រាប់ភាគីទាំងពីរកំណត់ទិសដៅយុទ្ធសាស្ត្រ លើកកម្ពស់ទំនាក់ទំនងក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ជំរុញកិច្ចសហប្រតិបត្តិការជាមួយដាណឺម៉ាក ដើម្បីក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងវៀតណាមជាមួយដៃគូមួយនៅអឺរ៉ុបខាងជើង។

នៅក្នុងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប ជាពិសេសនៅក្នុងបរិបទដែលភាគីទាំងពីរទើបតែបានលើកកំពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីខែមករាឆ្នាំនេះ ដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោកតូ ឡឹម បន្តបញ្ជាក់អំពីតួនាទីត្រួសត្រាយផ្លូវរបស់វៀតណាម​ ដែលធ្វើជាស្ពានរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប។ ដំណើរទស្សនកិច្ចនេះក៏ផ្តល់ឱកាសសម្រាប់ភាគីទាំងពីរដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវសសរស្តម្ភសំខាន់ៗនៃកិច្ចសហប្រតិបត្តិការផងដែរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។

សម្រាប់ប្រទេសបែលហ្ស៊ិក ដំណើរទស្សនកិច្ចលើកនេះធ្វើឡើងបន្ទាប់ពីព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រ Philippe មកកាន់វៀតណាមក្នុងខែមេសា ឆ្នាំ២០២៥ ដែលបានបង្កើតការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យនានាដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្ទះឈីប semiconductor ថាមពលកកើតឡើងវិញ កសិកម្មបៃតង និងនវានុវត្តន៍ ភស្តុភារកម្ម និងកំពង់ផែឆ្លាតវៃ៕

តាម​ vovworld.vn/km-KH/

ពង្រីកតួនាទីនិងកិច្ចសហប្រតិបត្តិការសភាក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងវៀតណាមនិងស្វីស

ពង្រីកតួនាទីនិងកិច្ចសហប្រតិបត្តិការសភាក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងវៀតណាមនិងស្វីស

រដ្ឋសភាវៀតណាមគាំទ្រការពង្រីកតួនាទី និងកិច្ចសហប្រតិបត្តិការសភា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងវៀតណាមនិងស្វីសប្រកបដោយប្រសិទ្ធភាព។

Top