• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam អញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិន

បន្តសកម្មភាពបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសចិន នាយប់ថ្ងៃទី ១៨ សីហា នៅទីក្រុងប៉េកាំង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅទស្សនានៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិន; ជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូត និងតំណាងសហគមន៍ ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសចិន។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam ធ្វើទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិន (រូបថត៖ VOV)

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់ប្រទេសចិនក្នុងតួនាទីថ្មីនេះរបស់លោកគឺដើម្បីពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping និងថ្នាក់ដឹកនាំសំខាន់ៗរបស់ចិន អំពីវិធានការ បន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងយុទ្ធសាស្ត្រ  កសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។ វៀតណាមតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយចិន។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានមានប្រសាសន៍ថា៖ “ខ្ញុំរីករាយណាស់ដែលបានឃើញទំនាក់ទំនងនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ រវាងបណ្តាខេត្តជាប់ព្រំដែន ខេត្តសម្ព័ន្ធមិត្ត មូលដ្ឋាននៃប្រទេសទាំងពីរ និងសហគមន៍ជន វៀតណាម កាន់តែមានការអភិវឌ្ឍ ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែរីកចម្រើន។ ខ្ញុំក៏សង្ឃឹមថា នាពេលខាងមុខ សហគមន៍នឹងបន្តសមាគ្គីភាព រួមចំណែកកាន់តែច្រើនថែមទៀតក្នុងដំណើរការអភិវឌ្ឍន៍នៃប្រទេសម្ចាស់ផ្ទះ និងពង្រឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

 លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានស្នើឱ្យស្ថានទូតវៀតណាមបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពថែមទៀត នូវយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរ; ស្នើយន្តការសហប្រតិបត្តិការថ្មី សមស្របនឹងលក្ខណៈជាក់ស្តែងនៃប្រទេសទាំងពីរ នាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ ស្របតាមច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top