ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម៖ ត្រូវរក្សាឯករាជ្យ ស្វ័យភាព និងបរិយាកាសសន្តិភាពសម្រាប់ការអភិវឌ្ឍ
ថ្លែងនៅក្នុងសម័យប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមកំពុងអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ដោយមានគោលដៅអភិវឌ្ឍន៍ខ្ពស់ណាស់។ នៅចំពោះមុខការផ្លាស់ប្តូរនៅក្នុងស្ថានភាពពិភពលោក ចាំបាច់ត្រូវរក្សាឯករាជ្យ ស្វ័យភាព និងបរិយាកាសសន្តិភាពសម្រាប់ការអភិវឌ្ឍ។
ដោយផ្អែកលើការវាយតម្លៃត្រឹមត្រូវនៃការផ្លាស់ប្តូរនៅក្នុងស្ថានភាពយុទ្ធសាស្ត្រ វៀតណាមត្រូវលើកកំពស់ស្វ័យភាពយុទ្ធសាស្ត្រ ពង្រឹងការការពារជាតិ និងសន្តិសុខពីកម្រិតមូលដ្ឋាន ការពារអធិបតេយ្យភាពកោះសមុទ្រ និងកសាងព្រំដែនសន្តិភាព; បង្កើនប្រសិទ្ធភាពនៃការចូលរួម និងការរួមចំណែករបស់វៀតណាមនៅក្នុងយន្តការពហុភាគីនានា; កសាងកងទ័ពប្រជាជន និងនគរបាលប្រជាជនដ៏រឹងមាំ ខ្លាំង ចំណាន ទំនើប។
ក្នុងនាមជាម្ចាស់ផ្ទះនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៧ វៀតណាមមានលក្ខខណ្ឌធ្វើការជាមួយខឿនសេដ្ឋកិច្ចសមាជិកនានា ដើម្បីបង្កើតកម្មវិធីសហប្រតិបត្តិការរបស់វេទិកា; ចាំបាច់ត្រូវផ្តោតលើអាទិភាពដែលវៀតណាមបានស្នើឡើងទាក់ទងនឹងការកែលម្អផលិតភាព ការជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ការបង្កើនភាពធន់នៃសេដ្ឋកិច្ច និងលើកកំពស់គុណភាពជីវភាពរបស់ប្រជាជន។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ផងដែរថា កម្លាំងពលំដែលជួយប្រទេសជាតិឈរជើងយ៉ាងរឹងមាំនៅចំពោះមុខការផ្លាស់ប្តូរទាំងអស់ គឺកើតចេញពីទំនុកចិត្តរបស់ប្រជាជន។ ដូច្នេះ ចាំបាច់ត្រូវពង្រឹងទំនុកចិត្តតាមរយៈគុណភាពនៃគោលនយោបាយ និងការទទួលខុសត្រូវចំពោះប្រជាជន ព្រមទាំងគោរពមតិយោបល់ និងសំណើរររបស់ប្រជាពលរដ្ឋផងដែរ៕






