• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim

នាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
អគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim។ (រូបថត៖ nhandan.vn)

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Anwar Ibrahim គឺជាសញ្ញាសម្គាល់ថ្មី រួមចំណែកជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ដោយបញ្ជាក់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ធ្វើពហុភាគីភាវូបនីយកម្ម និងពិពិធកម្មនូវទំនាក់ទំនងកិច្ចការបរទេស ព្រមទាំងគោរពទំនាក់ទំនងជាមួយប្រទេសជិតខាង អគ្គលេខាបក្ស លោក Nguyen Phu Trong បានជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនដើម្បីបន្តរីកចម្រើនយ៉ាងខ្លាំង ក្នុងនោះមានការផ្លាស់ប្តូរបទពិសោធន៍ក្នុងការដឹកនាំប្រទេស ការគ្រប់គ្រងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអសកម្ម និងការខ្ជះខ្ជាយ។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានសង្កត់ធ្ងន់លើគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយជាមួយវៀតណាម ក្នុងនោះមានទំនាក់ទំនងបក្ស ការចែករំលែកបទពិសោធន៍ក្នុងការដឹកនាំ និងការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការពារជាតិ សន្តិសុខ និងក្នុងវិស័យថ្មីៗដូចជា សេដ្ឋកិច្ចឌីជីថល សន្តិសុខតាមអ៊ីនធឺណិត និងឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី។ លោកនាយករដ្ឋមន្ត្រីមានបំណងថា ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងវិស័យបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វប្បធម៌ប្រពៃណីរបស់ជនជាតិទាំង៥៤ គឺជាធនធានដ៏មានតម្លៃដើម្បីកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន

វប្បធម៌ប្រពៃណីរបស់ជនជាតិទាំង៥៤ គឺជាធនធានដ៏មានតម្លៃដើម្បីកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន

នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិវៀតណាម (ទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានអញ្ជើញចូលរួម ទិវាបុណ្យ “ពណ៌នានិទាឃរដូវលើទូទាំងមាតុភូមិ” ឆ្នាំ២០២៥។

Top