• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោកតូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានស្តីពីការប្រមូលមតិសាធារណៈធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣

នារសៀលថ្ងៃទី ១៣ ឧសភា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស នៃទីក្រុងហាណូយ អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ស្ដី ពីការអនុវត្ត និងស្ថានភាពប្រមូលមតិ សាធារណៈប្រជាជននិងពីគ្រប់វិស័យ អំពីសេចក្តីព្រាងវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ Van Hieu/VOV)

នៅក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងដំណើរការ ប្រមូល មតិសាធារណៈ ស្ថាប័នដែលមានមុខងារត្រូវបំពេញការងារបានល្អក្នុងការសំយោគ និងធានាការកត់ត្រានូវខ្លឹមសារនៃមតិសាធារណៈ រាយការណ៍ជូនរដ្ឋសភាដើម្បីពិនិត្យនិងចេញសេចក្តីសម្រេចចិត្ត។

ចំពោះបញ្ហាមួយចំនួនលើការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ របស់គណៈកម្មាធិការមជ្ឈិម ស្តីពីការបន្តបង្កើត និងរៀបចំប្រព័ន្ធនយោបាយឡើងវិញ ឱ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាពនោះ លោកអគ្គលេខាបក្សបានស្នើឱ្យរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់លើការធ្វើវិមជ្ឈការនិងវិសហមជ្ឈការឱ្យបានហ្មត់ចត់ ក្នុងដំណើរការអនុវត្ត ដោយស្មារតីផ្តោតការយកចិត្តទុកដាក់លើការងារយ៉ាងសកម្ម និងបន្ទាន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

មហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៥៖ វៀតណាម ជាគោលដៅថ្មីដ៏គួរឲ្យទាក់ទាញសម្រាប់អ្នកផលិតភាពយន្តអន្តរជាតិ

មហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៥៖ វៀតណាម ជាគោលដៅថ្មីដ៏គួរឲ្យទាក់ទាញសម្រាប់អ្នកផលិតភាពយន្តអន្តរជាតិ

នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃមហោស្រពភាពយន្តអន្តរជាតិទីក្រុង Cannes លើកទី ៧៨ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម សម្របសម្រួលជាមួយសមាគមផ្សព្វផ្សាយនិងអភិវឌ្ឍន៍ភាពយន្តវៀតណាមបានរៀបចំសិក្ខាសាលា “វៀតណាម - ទីផ្សារថាមវន្តនៅអាស៊ី និងជាគោលដៅថ្មីសម្រាប់ក្រុមផលិតភាពយន្តអន្តរជាតិ”។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីអ្នកផលិតភាពយន្តអន្តរជាតិ អ្នកដឹកនាំរឿង អ្នកជំនាញ និងដៃគូជាច្រើន។

Top