• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងអាមេរិក ផ្លាស់ប្តូរកម្រិតបច្ចេកទេសលើកិច្ចព្រមព្រៀង ជៀសវាងការយកពន្ធត្រួតគ្នា

នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី នៃសហរដ្ឋអាមេរិក នារសៀលថ្ងៃទី ១៣ ឧសភា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងចូលរួមកិច្ចប្រជុំកំពូលវិនិយោគអាមេរិកឆ្នាំ ២០២៥ លោក Dang Ngoc Minh អនុប្រធាននាយកដ្ឋានពន្ធដារ (ក្រសួងហិរញ្ញវត្ថុ) បានធ្វើការជាមួយឧបការីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសម្ចាស់ផ្ទះ លោកស្រី Rebecca Burch លើបញ្ហាមួយចំនួន រួមទាំងការជៀសវាងការយកពន្ធត្រួតគ្នា។
អនុប្រធាននាយកដ្ឋានពន្ធដារ លោក Dang Ngoc Minh និងសមាជិកនៃគណៈប្រតិភូក្រសួងហិរញ្ញវត្ថុក្នុងសម័យប្រជុំ។ រូបថត៖ Pham Huan/VOV-Washington

កិច្ចព្រមព្រៀងជៀសវាងការយកពន្ធត្រួតគ្នារវាងវៀតណាម និងសហរដ្ឋអាមេរិកត្រូវបានចុះហត្ថលេខានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៥ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ បន្ទាប់ពីការចុះហត្ថលេខា វៀតណាមបានបញ្ចប់នីតិវិធីសម្រាប់ផ្តល់សច្ចាប័នលើប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងស្របតាម បទប្បញ្ញត្តិនៃច្បាប់ស្តីពីសន្ធិសញ្ញាអន្តរជាតិឆ្នាំ ២០១៦។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ ២០១៧ មក បន្ទាប់ពីកំណែទម្រង់គោលនយោបាយធំៗនៅសហរដ្ឋអាមេរិក ប្រទេសនេះមិនទាន់បានផ្តល់សច្ចាប័ននៅឡើយទេ ដូច្នេះកិច្ចព្រមព្រៀងនេះមិនទាន់ចូលជាធរមានដែរ។

ការអនុម័តលើកិច្ចព្រមព្រៀងពន្ធដាររវាងវៀតណាម និងអាមេរិកនឹងបង្កើតក្របខ័ណ្ឌច្បាប់ដើម្បីលើកទឹកចិត្តនិងការពារសហគ្រាសនៃប្រទេសទាំងពីរនៅពេលធ្វើអាជីវកម្ម ឬវិនិយោគទៅវិញទៅមក៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

មហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៥៖ វៀតណាម ជាគោលដៅថ្មីដ៏គួរឲ្យទាក់ទាញសម្រាប់អ្នកផលិតភាពយន្តអន្តរជាតិ

មហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៥៖ វៀតណាម ជាគោលដៅថ្មីដ៏គួរឲ្យទាក់ទាញសម្រាប់អ្នកផលិតភាពយន្តអន្តរជាតិ

នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃមហោស្រពភាពយន្តអន្តរជាតិទីក្រុង Cannes លើកទី ៧៨ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម សម្របសម្រួលជាមួយសមាគមផ្សព្វផ្សាយនិងអភិវឌ្ឍន៍ភាពយន្តវៀតណាមបានរៀបចំសិក្ខាសាលា “វៀតណាម - ទីផ្សារថាមវន្តនៅអាស៊ី និងជាគោលដៅថ្មីសម្រាប់ក្រុមផលិតភាពយន្តអន្តរជាតិ”។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីអ្នកផលិតភាពយន្តអន្តរជាតិ អ្នកដឹកនាំរឿង អ្នកជំនាញ និងដៃគូជាច្រើន។

Top