• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រគល់កំណត់ទូតប្រឆាំងជំទាស់នឹងការដាក់បម្រាមរបស់ចិនលើការនេសាទនៅសមុទ្រខាងកើត

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា៖ ក្រសួងការបរទេសវៀតណាមបានទំនាក់ ទំនងជាមួយស្ថានទូតចិនប្រចាំនៅទីក្រុងហាណូយ ហើយបានប្រគល់កំណត់ទូត ប្រឆាំងជំទាស់នឹងបទហាមឃាត់លើការនេសាទ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ TTXVN)

នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនារសៀលថ្ងៃទី ១៥ ឧសភា នៅ ទីក្រុងហាណូយ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់ វៀតណាមចំពោះការដែលប្រទេសចិននាពេលថ្មីៗនេះបានប្រកាសបទហាមឃាត់លើការនេសាទនៅសមុទ្រខាងកើតនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា៖ ក្រសួងការបរទេសវៀតណាមបានទំនាក់ ទំនងជាមួយស្ថានទូតចិនប្រចាំនៅទីក្រុងហាណូយ ហើយបានប្រគល់កំណត់ទូត ប្រឆាំងជំទាស់នឹងបទហាមឃាត់លើការនេសាទ។

“គោលជំហររបស់វៀតណាមលើការហាមឃាត់ការនេសាទរបស់ចិននៅសមុទ្រខាងកើតគឺឥតងាករេ ហើយត្រូវបានបញ្ជាក់ជាច្រើនលើកច្រើនសាហើយ។ វៀតណាម សំណូមពរឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើតំបន់ដែនសមុទ្រ របស់វៀតណាម ដែលត្រូវបានបង្កើតឡើងស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២; គោរពសិទ្ធិអ្នកនេសាទវៀតណាមក្នុងការធ្វើប្រតិបត្តិការ ស្របច្បាប់ក្នុងដែនទឹករបស់វៀតណាម និងដែនទឹកនៅខាងក្រៅយុត្តាធិការជាតិ ស្រប តាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ មិនធ្វើសកម្មភាពដែលបង្កភាពស្មុគស្មាញដល់ស្ថានការណ៍ រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់នៅសមុទ្រដោយផ្អែកលើច្បាប់នៅសមុទ្រខាងកើត”៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

មហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៥៖ វៀតណាម ជាគោលដៅថ្មីដ៏គួរឲ្យទាក់ទាញសម្រាប់អ្នកផលិតភាពយន្តអន្តរជាតិ

មហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៥៖ វៀតណាម ជាគោលដៅថ្មីដ៏គួរឲ្យទាក់ទាញសម្រាប់អ្នកផលិតភាពយន្តអន្តរជាតិ

នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃមហោស្រពភាពយន្តអន្តរជាតិទីក្រុង Cannes លើកទី ៧៨ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម សម្របសម្រួលជាមួយសមាគមផ្សព្វផ្សាយនិងអភិវឌ្ឍន៍ភាពយន្តវៀតណាមបានរៀបចំសិក្ខាសាលា “វៀតណាម - ទីផ្សារថាមវន្តនៅអាស៊ី និងជាគោលដៅថ្មីសម្រាប់ក្រុមផលិតភាពយន្តអន្តរជាតិ”។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីអ្នកផលិតភាពយន្តអន្តរជាតិ អ្នកដឹកនាំរឿង អ្នកជំនាញ និងដៃគូជាច្រើន។

Top