• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ស្នើឱ្យធនាគារពិភពលោកជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ

នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ទទួលជួបលោកស្រី Mariam J. Sherman នាយិកានៃការិយាល័យធនាគារពិភពលោកប្រចាំប្រទេសវៀតណាម ឡាវ និងកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានស្នើឱ្យធនាគារពិភពលោកធ្វើកំណែទម្រង់បែបបទ និងលក្ខខណ្ឌនៃការខ្ចីដើមទុន; ផ្តល់ប្រឹក្សាគោលនយោបាយនិងគាំទ្រវៀតណាមក្នុងការអនុវត្តគោលដៅយុទ្ធសាស្ត្រ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទទួលជួបលោកស្រី Mariam J. Sherman នាយិកានៃការិយាល័យធនាគារពិភពលោកប្រចាំប្រទេសវៀតណាម ឡាវ និងកម្ពុជា ។ រូបថត៖ Dương Giang/TTXVN

លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលចាត់ទុកធនាគារពិភពលោកជាដៃគូសំខាន់និងគួរឱ្យទុកចិត្តដែលបានផ្តល់ការគាំទ្រជាច្រើន និងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ នាយករដ្ឋមន្ត្រីសង្ឃឹមថា WB នឹងបន្តលើកកម្ពស់តួនាទីជាដៃគូអភិវឌ្ឍន៍ឈានមុខគេ ចែករំលែកបទពិសោធន៍ និងបង្កើនការគាំទ្រសម្រាប់វៀតណាមក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញកំណើនយ៉ាងឆាប់រហ័ស និងនិរន្តរភាព; គាំទ្រវៀតណាមអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ កែលម្អសមត្ថភាពប្រកួតប្រជែងនិងភាពធន់នៃសេដ្ឋកិច្ច ចំពោះការប៉ះពាល់ចពីខាងក្រៅ។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើឱ្យលោកស្រី Mariam J. Sherman ផ្តល់យោបល់និងអនុសាសន៍ជាក់ស្តែងជូនរដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយនិងកម្មវិធីសម្រាប់កិច្ចសហប្រតិបត្តិការអន្តរតំបន់ និងអន្តរជាតិលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ដូចជាការដឹកជញ្ជូន ថាមពល ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកទូទៅ។

រីឯខ្លួនវិញ លោកស្រី Mariam J. Sherman បានវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិក្នុងយុគសម័យថ្មីរបស់វៀតណាម; WB គាំទ្រ ហើយនឹងអំដំណើរនិងជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការនេះ ជាពិសេសលើវិស័យដែលវៀតណាមមានអាទិភាពនិងស្នើឡើង រួមទាំងសំណើផ្តល់ប្រាក់កម្ចីដល់វៀតណាមចំនួនជាង ១១ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ លោកស្រីបានសន្យាថា នឹងស្វែងរកប្រភពទុនអនុគ្រោះផ្សេងទៀត ព្រមទាំងផ្តល់ប្រឹក្សាគោលនយោបាយ បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីជួយវៀតណាមរៀបចំ និងអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាពដោយប្រើប្រាស់កម្ចីពី WB និងម្ចាស់ជំនួយផ្សេងទៀត៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

មហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៥៖ វៀតណាម ជាគោលដៅថ្មីដ៏គួរឲ្យទាក់ទាញសម្រាប់អ្នកផលិតភាពយន្តអន្តរជាតិ

មហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៥៖ វៀតណាម ជាគោលដៅថ្មីដ៏គួរឲ្យទាក់ទាញសម្រាប់អ្នកផលិតភាពយន្តអន្តរជាតិ

នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃមហោស្រពភាពយន្តអន្តរជាតិទីក្រុង Cannes លើកទី ៧៨ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម សម្របសម្រួលជាមួយសមាគមផ្សព្វផ្សាយនិងអភិវឌ្ឍន៍ភាពយន្តវៀតណាមបានរៀបចំសិក្ខាសាលា “វៀតណាម - ទីផ្សារថាមវន្តនៅអាស៊ី និងជាគោលដៅថ្មីសម្រាប់ក្រុមផលិតភាពយន្តអន្តរជាតិ”។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីអ្នកផលិតភាពយន្តអន្តរជាតិ អ្នកដឹកនាំរឿង អ្នកជំនាញ និងដៃគូជាច្រើន។

Top