• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យ G20 សហការលើ​បញ្ហាអាកាសធាតុ

សំឡេងរបស់ថ្នាក់ដឹកនាំ G20 មានសារៈសំខាន់ចំពោះសន្ធិសញ្ញាសាមគ្គីភាពការពារអាកាសធាតុ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យ G20 សហការលើ​បញ្ហាអាកាសធាតុ

  ទង់ជាតិនៃបណ្ដាប្រទេស G20 (រូបថត៖ POS-KUPANG.COM/VNA)  

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា អញ្ជើញថ្លែងមុនពេលកិច្ចប្រជុំកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងលេចចេញថ្មីជូរមុខនៅលើពិភពលោក (G20) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យបណ្ដាប្រទេស G20 សហការគ្នា ដើម្បីឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ កាត់បន្ថយការឡើងកំដៅផែនដី។ លោក Antonio Guterres បានចាត់ទុកថា សំឡេងរបស់ថ្នាក់ដឹកនាំ G20 មានសារៈសំខាន់ចំពោះសន្ធិសញ្ញាសាមគ្គីភាពការពារអាកាសធាតុ។ នេះគឺជាគំនិតផ្តួចផ្តើមមួយដើម្បីជំរុញឲ្យបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ផ្តល់ជំនួយហិរញ្ញវត្ថុ និងជួយឧបត្ថម្ភអំពីបច្ចេកវិទ្យាដល់បណ្ដាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ពន្លឿនការផ្លាស់ប្តូរទៅជាប្រភពថាមពលកកើតឡើងវិញ សំដៅជំរុញខ្លាំងថែមទៀតការខិតខំប្រឹងប្រែងកាត់បន្ថយការឡើងកំដៅផែនដីមកកម្រិត ១,៥ អង្សាសេ។

ទាក់ទងនឹងបញ្ហាសន្តិសុខស្បៀងអាហារ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចាត់ទុកថា ចាំបាច់ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដើម្បីទប់ស្កាត់គ្រោះអត់ឃ្លានដែលកំពុងកើនឡើងនៅតាមទីកន្លែងជាច្រើននៅលើពិភពលោកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត​បាក់និញទទួលកិត្ត​នាមជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ សម្រាប់ពិធីបុណ្យ​ លីម​

ខេត្ត​បាក់និញទទួលកិត្ត​នាមជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ សម្រាប់ពិធីបុណ្យ​ លីម​

នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ នៅឃុំ Tien Du ខេត្តបាក់និញ បានរៀបចំពិធីទទួលងារជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ សម្រាប់ពិធីបុណ្យប្រពៃណី គឺពិធីបុណ្យលីម។ ទន្ទឹមនឹងនោះ បានប្រព្រឹត្តទៅពិធីបើកពិធីបុណ្យលីមឆ្នាំមមី អដ្ឋស័ក ២០២៦។

Top