ព័ត៌មាន
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
ដំណើរទស្សនកិច្ចប្រព្រឹត្តទៅក្នុងបរិបទដែលវៀតណាមទើបតែបានបញ្ចប់ប្រកបដោយជោគជ័យនូវតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០- ២០២១; ត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិក ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥។
តាមការគ្រោងទុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការអង្គ ការសហប្រជាជាតិ លោក António Guterres នឹងដាក់កម្រងផ្កា ហើយចូលប្រាង្គតម្កល់ សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជា ផ្លូវការ ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋវៀតណាម; ជួបសម្ដែងការគួរសមជាមួយ អគ្គលេខាបក្ស លោក Nguyen Phu Trong; ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue។ ទន្ទឹមនឹងនោះ អគ្គ លេខាធិការអង្គការសហប្រជាជាតិ និងប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងធ្វើជាសហប្រធានក្នុងពិធីរំលឹកខួប ៤៥ឆ្នាំទំនាក់ទំនងវៀតណាម - អង្គការ សហប្រជាជាតិ និងសកម្មភាពមួយចំនួនទៀត៕