• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី

នារលៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ (តាមម៉ោងម៉ូស្គូ) អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Vnukovo 2 នៃរដ្ឋធានីម៉ូស្គូ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីតាមការអញ្ជើញរបស់ប្រ ធានាធិបតីរុស្ស៊ី លោក Vladimir Putin។

 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញមកដល់រដ្ឋធានីម៉ូស្គូនៃសហព័ន្ធរុស្ស៊ី (រូបថតៈ Thanh Phuong)

អញ្ជើញទទួលស្វាគមន៍អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិភូនៅព្រលានយន្តហោះ មានវត្តមានថ្នាក់ដឹកនាំក្រសួងការបរទេសសហព័ន្ធរុស្ស៊ី ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vnukov ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Ngo Duc Manh និងឯកអគ្គរដ្ឋទូត ភារៈធារី​ដែលតំណាងប្រទេសអាស៊ាននៅរុស្ស៊ី រួមទាំងកម្មាភិបាល បុគ្គលិកនៃស្ថាន ទូតនិងសហ គមន៍ជន​វៀត​ណាម​ នៅសហព័ន្ធរុស្ស៊ីផងដែរ។

អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong  ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ។

ពិធីទទួលបដិសណ្ឋារកិច្ចបានប្រារព្ធនៅឯព្រលានយន្តហោះ Vnukovo 2 


ពិធី​ទទួលបដិសណ្ឋារកិច្ចអគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានប្រារព្ធឡើងយ៉ាងឱឡារិកនៅអាកាសយានដ្ឋានអន្តរជាតិ Vnukovo 2 តែម្តង។

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅកាន់សហព័ន្ធរុស្ស៊ីលើកនេះ សំដៅអះអាងនូវ​គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺចាត់ទុករុស្ស៊ីជាដៃគូអាទិភាពចម្បងក្នុងគោលនយោបាយ​ កិច្ចការបរទេសរបស់ខ្លួនព្រមទាំងជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយ​សហព័ន្ធរុស្ស៊ីឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាពថែមទៀត។


អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong 
ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី។  រូបថតៈ Thanh Phuong

តាមគម្រោង បន្ទាប់ពីមកដល់រដ្ឋធានីម៉ូស្គូ អគ្គលេខាបក្ស លោក Nguyen Phu Trong នឹងអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមអំពាវនាវឲ្យរុស្ស៊ីនិងអ៊ុយក្រែនបន្តការសន្ទនា ដោះស្រាយវិបត្តិដោយសន្តិវិធី

វៀតណាមអំពាវនាវឲ្យរុស្ស៊ីនិងអ៊ុយក្រែនបន្តការសន្ទនា ដោះស្រាយវិបត្តិដោយសន្តិវិធី

“វៀតណាមយកចិត្តទុកដាក់ តាមដានយ៉ាងដិតដល់នូវការវិវត្តថ្មីៗនេះ ជុំវិញវិបត្តិ អ៊ុយក្រែន។ វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធបន្តការសន្ទនា ដោះស្រាយបញ្ហា ដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរ ជាតិ ជាពិសេសគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីរបស់ បណ្ដាប្រទេស"។

Top