• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឡាវបើកសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី៩

នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅរដ្ឋធានីវៀងច័ន្ទ រដ្ឋសភាឡាវនីតិកាលទី៩ បានប្រារព្វសម័យប្រជុំលើកទី៣។
  រដ្ឋសភាឡាវនីតិកាលទី៩ បានប្រារព្វសម័យប្រជុំលើកទី៣ (រូបថត៖ Tran Tuan/VOV Lao)  

ថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ ប្រធានរដ្ឋសភាឡាវ លោក Xaysomphone Phomvihane បានមានប្រសាសន៍ថា នៅក្នុងសម័យប្រជុំលើកទី៣ នៃរដ្ឋសភា នីតិកាលទី៩ សមាជិករដ្ឋសភានឹងផ្ទៀងស្តាប់ ពិភាក្សា និងអនុម័តលើបញ្ហាសំខាន់ៗជាមូលដ្ឋានរបស់ប្រទេស រួមទាំងរបាយការណ៍របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្តីពីការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ ផែនការថវិការដ្ឋ ផែនការរូបិយវត្ថុ រយៈពេល ៦ខែដើមឆ្នាំ និងផែនការអនុវត្តន៍សម្រាប់ឆមាសទី២ ឆ្នាំ២០២២។

កិច្ចប្រជុំក៏បានពិនិត្យរបាយការណ៍របស់រដ្ឋាភិបាលឡាវស្តីពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជាតិចំនួនពីរស្តីពីការដោះស្រាយការលំបាកផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកម្មវិធីជាតិស្តីពីការដោះស្រាយបញ្ហាគ្រឿងញៀន។ រដ្ឋសភាឡាវក៏នឹងពិចារណា និងអនុម័តលើសេចក្តីព្រាងច្បាប់ថ្មីចំនួន៣ និងធ្វើវិសោធនកម្មសេចក្តីព្រាងវិសោធនកម្មចំនួន៩។ សេចក្តីព្រាងច្បាប់ថ្មីដែលនឹងអនុម័តនាពេលនេះរួមមាន ច្បាប់ស្តីពីវិចិត្រសិល្បៈ; ច្បាប់សុវត្ថិភាពលំនៅដ្ឋាន; ច្បាប់ស្តីពីអាវុធ និងគ្រឿងផ្ទុះ។

សម័យប្រជុំលើកទី៣ រដ្ឋសភាឡាវនីតិកាលទី៩ អូសបន្លាយរហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top