• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្វែងរកទិសដៅជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាម-អាហ្វ្រិកខាងត្បូង


ក្រុមការងារនៃស្ថានទូតវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម
និងឧស្សាហកម្ម Cape (CCCI)។ (រូបថត៖ TTXVN)

 

លោកស្រី Nomkhita Mona នាយិកាប្រតិបត្តិ NMBBC បាន អះអាងថា NMBBC ត្រៀមខ្លួនជាស្រេចបង្ហោះព័ត៌មានស្ដីពីទីផ្សារនិងសហ គ្រាសវៀតណាមលើគេហទំព័ររបស់អង្គការនេះ ដើម្បីឲ្យសហគមន៍អង្គភាព អាជីវកម្ម Nelson Mandela Bay និយាយដោយឡែកនិងប្រទេសអាហ្វ្រិក ខាងត្បូងនិយាយរួមអាចស្វែងរកដៃគូ។

ក្រុមការងារនៃស្ថានទូតវៀតណាមប្រចាំអាហ្វ្រិកខាងត្បូងដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Hoang Van Loi បានបំពេញដំណើរទស្សនកិច្ចការងារ នៅខេត្ត Eastern Cape និង Western Cape ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៩ វិច្ឆិកា ក្នុងគោលដៅស្វែងរកឱកាសជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជ កម្មនិងទេសចរណ៍រវាងប្រទេសទាំងពីរ ក្រោយរយៈពេលយូរ អង្វែងមួយដែលរងការរអាក់រអួលដោយសារជម្ងឺ Covid-19។

ក្នុងជំនួបធ្វើការជាមួយសភាពាណិជ្ជកម្ម Nelson Mandela Bay (NMBBC) ខេត្ត Eastern Cape និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មខេត្ត Western Cape ភាគីទាំងពីរបានសន្យាជំរុញទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួម ព្រមទាំងរបស់សហគមន៍អង្គភាពអាជីវកម្ម ក៏ដូចជា ជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការផ្គត់ផ្គង់ ផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក ផងដែរ។ លោកស្រី Nomkhita Mona នាយិកាប្រតិបត្តិ NMBBC បាន អះអាងថា NMBBC ត្រៀមខ្លួនជាស្រេចបង្ហោះព័ត៌មានស្ដីពីទីផ្សារនិងសហ គ្រាសវៀតណាមលើគេហទំព័ររបស់អង្គការនេះ ដើម្បីឲ្យសហគមន៍អង្គភាព អាជីវកម្ម Nelson Mandela Bay និយាយដោយឡែកនិងប្រទេសអាហ្វ្រិក ខាងត្បូងនិយាយរួមអាចស្វែងរកដៃគូ។

ក្នុងឱកាសដំណើរទស្សនកិច្ចលើកនេះ ក្រុមការងារនៃស្ថានទូតវៀត ណាមក៏បានជួបធ្វើការជាមួយក្រុមហ៊ុន Karoo Livestock Exports និង សម្ព័ន្ធក្រុមហ៊ុន Rhodes Food Group ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីបំផុសខែយុវជនឆ្នាំ២០២៤ និងពិធីបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៤

ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីបំផុសខែយុវជនឆ្នាំ២០២៤ និងពិធីបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៤

លោកប្រធានរដ្ឋសភាបានស្នើឱ្យសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ត្រូវបង្កើតគំនិតច្នៃប្រឌិតឥតឈប់ឈរក្នុងការជ្រើសរើសខ្លឹមសារ រចនា និងរៀបចំសកម្មភាពក្នុងអំឡុងខែយុវជន ហើយតាមនោះត្រូវបន្តអភិវឌ្ឍសកម្មភាពជាក់ស្តែងឱ្យកាន់តែខ្លាំងឡើង ប្រកបដោយប្រសិទ្ធភាព ទូលំទូលាយ និរន្តរភាព កាន់តែខ្លាំងឡើង។

Top