• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្រុកកោះ Ly Son រៀបចំពិធីលើកតម្កើងយុទ្ធជនជើងទឹក Hoang Sa


  ទិដ្ឋភាពនៃពិធីនេះ
 

 ពិធីនេះត្រូវបានប្រជាជននៅកោះ Ly Son ថែរក្សាក្នុងអំឡុងពេលរាប់រយឆ្នាំ កន្លង​ទៅសំដៅ​រំលឹក​គុណូ​បការៈ​របស់​បណ្ដាយុទ្ធជន​ក្នុងអតីតកាល ដែលបាន ​បោះបង្គោល កំណត់​ខ័ណ្ឌសីម៉ា​និង​ការ​ពារ​អធិបតេយ្យ​ភាព​នៅលើប្រជុំ​កោះ Hoang Sa និង Truong ​Sa របស់វៀត​ណាម។ 

នាព្រឹក​ថ្ងៃទី២០ ខែមេសា នៅសាលាភូមិ An Vinh ឃុំ An Vinh ស្រុក Ly Son ខេត្ត Quang Ngai ភាគ​កណ្ដាល​វៀត​ណាម​ បណ្ដាត្រកូលនៅកោះ Ly Son បានរៀបចំពិធីលើកតម្កើងយុទ្ធជនជើងទឹក Hoang Sa។

​ពិធីនេះត្រូវបានប្រជាជននៅកោះ Ly Son ថែរក្សាក្នុងអំឡុងពេលរាប់រយឆ្នាំ កន្លង​ទៅសំដៅរំលឹក​គុណូបការៈ​របស់​បណ្ដាយុទ្ធ​ជនក្នុងអតីតកាល ដែលបា​ន បោះបង្គោល កំណត់ខ័ណ្ឌសីម៉ា​និង​ការពារ​អធិបតេយ្យ​ភាព​នៅ​លើ​ប្រជុំកោះ ​Hoang Sa និង Truong Sa របស់វៀតណាម។ លោក Nguyen Thanh Phuong ជនចាស់ជរាម្នាក់ នៅឃុំ An Vin​h​ ស្រុក Ly Son បានអោយដឹងថា៖

​“ពិធីលើកតម្កើងយុទ្ធជនជើងទឹក Hoang Sa បានឆ្លុះបញ្ចាំងនូវប្រពៃណីផឹក ទឹក​នឹក​ដល់ប្រភព​ដើមរបស់​ប្រជាជាតិវៀត​ណាម​។ យើងចាំបាច់ត្រូវចងចាំជានិច្ច នូវ​គុណូបការៈរបស់ដូនតាជំនា​ន់មុនៗ​ ដែលបាន​ពលីជីវិត​យ៉ាងអ​ង់អាចក្លាហាន ដើម្បីការពារអធិបតេយ្យភាពនៅប្រ​ជុំកោះ Hoang S​a និង Truong Sa”។

​ចំណែកដំបូងនៃពិធីនេះពិធីការសែនរូបសំណាកទូកនេសាទដែលក្នុងខ្ទមមានដាក់ តុក្កតា​យុទ្ធជនធ្វើពី​ក្រដាស់​ឬចម្បើង​។ នៅលើទូកក៏មានរៀបបាយ​សីយុទ្ធជន ជើងទឹក Hoang Sa រួមជាមួយ​គ្រឿង​សំណែន​ផ្សេង​ៗ​ទៀត​ដូច​ជា៖ ក្រដាស់ខ្មោច សាច់មាន់ បាយដំណើប អំបិលនិងអង្ករ ជាដើម។ បន្ទាប់ពីពិធីសែន គឺពិធីដង្ហែ រូបសំណាក​ទូកនេសាទ​និងតុក្កតាចេញទៅតំបន់នាយសមុទ្រ Hoang Sa តាមផ្លូវដែលដូន តាបុព្វបុរសបានធ្វើ​ដំណើរមុន​នេះ៤​០០ឆ្នាំ៕​

 

តាម​ VOV5 - ​វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top