• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្នើចិនគោរពនិងមិនបំពានតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម

វៀតណាមស្នើឱ្យចិនគោរពនិងមិនបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ដោយមិនចាត់វិធានការធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ តាមនោះ រួមចំណែករក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់សមុទ្រខាងកើត។
  អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖ Kinhtedothi.vn)  

នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីសេចក្តីជូនដំណឹងស្តីពីដែនសមុទ្ររបស់នាយកដ្ឋានគយខេត្ត Hainan ចិន ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារបស់ចិននៅតំបន់សមុទ្រខាងកើត, អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមជានិច្ចកាលតាម ដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍នៅ ក្នុងតំបន់សមុទ្រខាងកើតនិងការប្រតិបត្តិអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការលើសមុទ្រ ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)

ផ្នែកមួយនៃតំបន់ជូនដំណឹងស្តីពីដែនសមុទ្រខាងលើ ជាកម្មសិទ្ធិរបស់តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ដែលត្រូវបានកំណត់តាម UNCLOS 1982។ វៀតណាមស្នើឱ្យចិនគោរពនិងមិនបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្ ររបស់វៀត ណាម ដោយមិនចាត់វិធានការធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ តាមនោះ រួមចំណែករក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់សមុទ្រខាងកើត។ ភាគីវៀតណាមបានទាក់ទងជាមួយចិនលើបញ្ហានេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top