• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្នាដៃសារព័ត៌មានបង្កើនកិច្ចការពារមូលដ្ឋានគ្រឹះនៃសតិអារម្មណ៍របស់បក្សកុម្មុយនិស្តវៀតណាម

នាយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីប្រគល់ពានរង្វាន់សារព័ត៌មានទូទាំងប្រទេសស្តីពីការកសាងបក្សដែលមានឈ្មោះថា “ញញួរកណ្ដៀវមាសលើកទី ៧” ។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់“ញញួរកណ្ដៀវមាសលើកទី ៧” ឆ្នាំ២០២៣។ (រូបថត៖ VOV)
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់“ញញួរកណ្ដៀវមាសលើកទី ៧” ឆ្នាំ២០២៣។ (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “តថភាពជាក់ស្ដែងដ៏សម្បូរបែបនិងរស់រវើករបស់ប្រទេសជាតិ និងលទ្ធផលសំខាន់ៗ ក្នុងការងារកសាង និងកែសម្រួលបក្ស នាពេលកន្លងទៅ គឺជាសម្ភារៈដ៏ប្រសើរថ្លៃថ្លា ដែលបំផុសគំនិតដ៏ធំធេងសម្រាប់អ្នកកាសែតនិពន្ធស្នាដៃប្រកប ដោយគុណភាពអំពីប្រធានបទកសាងបក្ស។ ប្រធានរដ្ឋសភាបានចាត់ទុកថា ចាំបាច់ត្រូវបន្តជំរុញការកសាង និងកែសម្រួលបក្ស និងប្រព័ន្ធនយោបាយដោយស្មារតីវិជ្ជមាន ម៉ឺងម៉ាត់ គុណភាព និងមានប្រសិទ្ធភាពថែមទៀត ក្នុងនោះសារព័ត៌មានបន្តចូលរួមយ៉ាងសកម្ម ប្តូរផ្តាច់ ច្នៃប្រឌិត និងមានប្រសិទ្ធភាពថែមទៀត។ “សារព័ត៌មានបន្តស្វែងយល់ រកឃើញ និងច្នៃប្រឌិតស្នាដៃឆ្នើម រំជើបរំជួលចិត្ត រួមចំណែកដល់ការតម្រង់ទិសនយោបាយ និងមនោគមវិជ្ជា: បូកសរុប និងផ្សព្វផ្សាយបានទាន់ពេលវេលានូវបទពិសោធន៍និងមេរៀនល្អៗ លើកសរសើរ និងពង្រីកកត្តាថ្មីៗ គំរូជឿនលឿន ធានានូវការតម្រង់ទិសនយោបាយ មនោគមវិជ្ជា វប្បធម៌ ចូលរួមការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតអំពីទ្រឹស្តី; បង្កើនការការពារគ្រឹះស្ថានមនោគមវិជ្ជារបស់បក្ស ប្តេជ្ញាស៊ូប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង អរិភាព; ប្រយុទ្ធយ៉ាងសកម្មប្រឆាំងអំពើពុករលួយ អវិជ្ជមាន និងខ្ជះខ្ជាយ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top