• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៩ កុម្ភៈ នៅវៀតណាម

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានអ្នកជំងឺជាសះស្បើយជាង ៦ ០០០ នាក់។

សកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ (រូបថត៖ VNA)

 

នាថ្ងៃទី ១១ កុម្ភៈ ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ១០ កុម្ភៈដល់ម៉ោង ១៦ ថ្ងៃទី ១១ កុម្ភៈ វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ២៦ ៤៨៧ នាក់ នៅតាមខេត្តក្រុងចំនួន ៦២ នៅទូទាំងប្រទេស។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានអ្នកជំងឺជាសះស្បើយជាង ៦ ០០០ នាក់ និងមានករណីស្លាប់ចំនួន ៧៤ នាក់។ នាបច្ចុប្បន្ននេះ វៀតណាមបានចាក់វ៉ាក់សាំងសរុបជាង ១៨៤,៨ លាន ដូសជូនប្រជាជនហើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ភូមិសិប្បកម្មប្រពៃណីរក្សាប្រពៃណី តាមរយៈភាពច្នៃប្រឌិត

ភូមិសិប្បកម្មប្រពៃណីរក្សាប្រពៃណី តាមរយៈភាពច្នៃប្រឌិត

ចាប់ពីឫស្សី ផ្តៅ និងសេរ៉ាមិច រហូតដល់ការត្បាញ និងការប៉ាក់ ភូមិសិប្បកម្មរបស់វៀតណាម រក្សាបាននូវកំណប់ទ្រព្យនៃសម្ភារៈ ចំណេះដឹង និងជំនាញ ដែលបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។ បញ្ហាប្រឈមបច្ចុប្បន្នគឺរបៀបផ្លាស់ប្តូរទ្រព្យសម្បត្តិប្រពៃណីទាំងនេះ ទៅជាផលិតផលដែលសមស្រប សម្រាប់ជីវិតសម័យទំនើប។ នេះមិនត្រឹមតែតម្រូវឱ្យមានគំនិត និងការរចនាថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការតភ្ជាប់កាន់តែជិតស្និទ្ធរវាងសិប្បករ អ្នករចនា ស្ថាប័នបណ្តុះបណ្តាល អាជីវកម្ម និងទីផ្សារផងដែរ៕

Top