• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ត្រីវៀតណាមបានរួមចំណែកយ៉ាងសំខាន់សម្រាប់វៀតណាមក្លាយជាកន្លែងភ្លឺស្វាងអំពីសន្តិភាពនិងវឌ្ឍនភាព

អ្នកការទូតស្ត្រីនឹងក្លាយជាកត្តាពិសេស ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបំណងប្រាថ្នារបស់មនុស្សជាតិអំពីពិភពលោកមួយពោរពេញដោយសន្តិភាព យុត្តិធម៌ វិបុលភាព និងសុភមង្គល។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ដូច្នេះក្នុងជំនួបជាមួយអ្នកការទូតស្ត្រីវៀតណាម និងអន្តរជាតិ នាយប់ថ្ងៃទី ១០ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយក្នុងឱកាស ទិវានារីអន្តរជាតិខាងការទូតរបស់អង្គការសហប្រជាជាតិ (ថ្ងៃទី ២៤ មិថុនា)។

អបអរសាទរចំពោះឯកអគ្គរដ្ឋទូតស្ត្រី នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ស្ត្រី និងវីរៈនារីជាច្រើនក្នុងផលិតកម្ម ក្នុងនោះមានអ្នកការទូតស្ត្រី ជាពិសេសអតីតរដ្ឋមន្ត្រីក្រសួងការបរទេស អតីតអនុប្រធានរដ្ឋលោកស្រី Nguyen Thi Binh ក៏ដូចជាអ្នកការទូតស្ត្រីឆ្នើមមួយចំនួនទៀត។ នាពេលខាងមុខ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្នើឱ្យអ្នកការទូតស្ត្រីវៀតណាម និងអន្តរជាតិបន្តបង្ហាញពីទេពកោសល្យ និងសមត្ថភាព ដើម្បីរួមចំណែករក្សាបរិយាកាសសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ដែលជាគោលដៅរបស់ប្រទេសនីមួយៗ។

អញ្ជើញចូលរួមកិច្ចប្រជុំ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា ស្ត្រីវៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យជាច្រើន ជាពិសេសរួមចំណែកធ្វើឱ្យវៀតណាមក្លាយជាកន្លែងភ្លឺស្វាងសម្រាប់សន្តិភាព និងវឌ្ឍនភាព។ លោកស្រី Pauline Tamesis សង្ឃឹមថានឹងមានមន្ត្រីស្ត្រីកាន់តែច្រើនឡើងកាន់តួនាទីដឹកនាំនៅក្នុងរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ជាទូទៅ និងក្នុងវិស័យការទូត ជាពិសេសនៅវៀតណាមឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយសមធម៌ និងចីរភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

នាព្រឹកថ្ងៃទី១១ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបលោក តាណាកា អាគីហ៊ីកូ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top