• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សំណូលពរឲ្យចិនបញ្ឈប់ការស្ទាបស្ទង់ខុសច្បាប់ក្នុងដែនសមុទ្ររបស់វៀតណាម

វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំង ប្រឆាំងដាច់ខាត និងសំណូមពរឲ្យភាគីចិនបញ្ឈប់សកម្មភាពស្ទាបស្ទង់ខុសច្បាប់របស់នាវា Haiyang Dizhi ២៦ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ដែលត្រូវបានកំណត់ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang (រូបថត៖  VNA) 

នារសៀលថ្ងៃទី៦ មិថុនា ក្នុងសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេស នៅទីក្រុងហាណូយ អញ្ជើញឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីនាវាស្ទាបស្ទង់  Haiyang Dizhi ២៦ របស់កងទ័ពជើងទឹកចិន បានធ្វើការស្ទាបស្ទង់ដោយខុសច្បាប់ក្នុងដែនសមុទ្រវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា៖ វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំង ប្រឆាំងដាច់ខាត និងសំណូមពរឲ្យភាគីចិនបញ្ឈប់សកម្មភាពស្ទាបស្ទង់ខុសច្បាប់របស់នាវា Haiyang Dizhi ២៦  នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ដែលត្រូវបានកំណត់ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២   (UNCLOS ១៩៨២) និងកុំធ្វើសកម្មភាពខុសច្បាប់ស្រដៀងគ្នាម្តងទៀត; គោរពយ៉ាងពេញលេញនូវសិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់វៀតណាម គោរពច្បាប់អន្តរជាតិ  គោរពតាម UNCLOS ១៩៨២ និងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការយល់ឃើញរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរលើការគ្រប់គ្រង ដោះស្រាយការខ្វែងគំនិតលើសមុទ្រគ្នាឲ្យបានល្អប្រសើរជាង  រក្សាសន្ទុះអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី រួមចំណែកជាវិជ្ជមាន និងមានការទទួលខុសត្រូវចំពោះសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top