• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេដ្ឋកិច្ចសង្គមវៀតណាមឆ្នាំ២០១៩មានការរីកចម្រើនគ្រប់ជ្រុងជ្រោយគួរអោយចាប់អារម្មណ៍


 លោក Vu Tien Loc សមាជិកសភា មណ្ឌល Thai Binh
 

នៅសម័យ​ពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៤នោះ​ បណ្ដាសមាជិកសភាបានវាយតម្លៃខ្ពស់ចំ ពោះការដឹក​នាំនិង​ការ​ប្រតិ​បត្តិ​យ៉ាង​ប្ដូរ​ផ្ដាច់​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ក្នុងការអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម នានា ព្រមទាំង​អះអាងថា រាល់សមិទ្ធិសេដ្ឋកិច្ចសង្គមដែលសម្រេចបានក្នុងឆ្នាំ ២០១៩គឺវិជ្ជមាននិង​គ្រប់​ជ្រុង​ជ្រោយ​ផង​ដែរ​។
 
សេដ្ឋកិច្ច​សង្គមមានការរីកចម្រើនវិជ្ជមាននិងគ្រប់ជ្រុងជ្រោយ
 
ឆ្នាំ២០១៩ជាឆ្នាំទីពីរជាបន្តបន្ទាប់ដែលវៀតណាមគ្រោង សម្រេច​និង​សម្រេច​ហួស​ផែន​ការ​នូវ​គោល​ដៅ​អភិវឌ្ឍ​ទាំង១២​ដែលរដ្ឋសភា​ប្រគល់អោយ។ ម៉ាក្រូ សេដ្ឋកិច្ចបន្ត​​មានស្ថិរភាព សភាពការណ៍សេដ្ឋកិច្ចត្រូវបា​នកែលម្អ។ តាមការប៉ាន់ ស្មានថា កំណើន GDP អាចសម្រេច​បាន៦,៨% អតិផរណាតិចជាង៣% GDP ទីផ្សារ​រូបិយ​ប័ណ្ណ​បរទេស​និង​អត្រាប្ដូរប្រាក់​មានស្ថិរភាព ទុនបម្រុងអន្តរជាតិកើន ទ្វេដងបើធៀបនឹងរយៈពេលដើមអាណត្តិ។ ចំណូលថវិកា​រដ្ឋ​ហួសពីការរំពឹងទុក តុល្យភាពថវិកាត្រូវបានធានា។ ពាណិជ្ជកម្មមានកំណើនខ្ពស់ ដោយទទួលបាន ​អតិរេកពាណិជ្ជកម្មឆ្នាំទីបួនជាបន្តបន្ទាប់។ លោក Vu Tien Loc សមាជិកសភា មណ្ឌល Thai Binh បានចាត់​ទុកថា លទ្ធផលវិជ្ជមានពោលខាងលើបានបង្កើត ឡើងការរីកសាយភាយលើវិស័យជាច្រើន ហើយ​រួមចំណែក​ពង្រឹងនិងពង្រីក ជំនឿជឿជាក់ក្នុងប្រជាជន សហគ្រាស វិនិយោគិនទាំងជាតិនិងអន្តរជាតិ។ លោក​បាន​ថ្លែងថា៖
 
“ឆ្នាំ២០១៩​ជាឆ្នាំដំបូងដែលកម្លាំងចលករកំណើនបានមកពីវិស័យកែច្នៃបង្កបង្កើត។ សមមាត្រ​នៃការ​នាំចេញ​និងវិនិយោគ​នៃតំបន់សេដ្ឋ​កិច្ចឯកជនក៏កើនឡើង ដែរ។​ វៀតណាម​រក្សាបាន​នូវល្បឿន​កំណើន​ខ្ពស់បំផុ​ត​ក្នុង​ប្លុក​អាស៊ាន ហើយ ស្ថិតនៅក្នុងក្រុមខឿនសេដ្ឋកិច្ចដែលមានកំណើនខ្ពស់បំផុតនៅទ្វីបអាស៊ី។ នោះ គឺជា​លទ្ធផល​ដ៏សំខាន់​ និង​មិនងាយស្រួលសម្រេចបាន​នោះឡើយ”។
 
រាល់លទ្ធផល​សេដ្ឋកិច្ច​ដែលវៀតណាម សម្រេច​បា​ន​គឺជា​សញ្ញា​វិជ្ជមាន​ដែល​រួម​ចំណែក​សម្រេច​ផែន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមរ​យៈ៥ឆ្នាំ ២០១៦-២០២​០ ក៏ ដូចជាបង្កើត​បុព្វបទ​ដ៏រឹង​មាំសម្រាប់ដំណាក់​កាល​អភិវឌ្ឍថ្មី​ផង​ដែរ​។ លោក​ Nguyen Thanh Hien សមាជិក​សភាមណ្ឌល Nghe An បានសង្កត់​ធ្ងន់​ថា៖
 
“ឆ្នាំ២០១៩ បានកត់សម្គាល់នូវលទ្ធផលគ្រប់ជ្រុងជ្រោយលើបណ្ដាវិស័យ សេដ្ឋកិច្ចសង្គម ដោយមានការរីក​ចម្រើន​ជាក់​ស្ដែងក្នុងការអនុវត្តយុទ្ធសាស្ត្រ ​លោតផ្លោះទាំង៣ ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើ​ងវិញ ផ្សាភ្ជាប់​នឹង​គំរូ កំណើន ជាពិសេសគឺការរីកចម្រើនស្មើគ្នានិងគ្រប់ជ្រុងជ្រោយនៃវិស័យនិងផ្នែក ទាំងអស់ក្នុង​ទូទាំង​ប្រទេស​។ អាស្រ័យហេតុនោះ អ្នកបោះឆ្នោតនិងប្រជាជន បានកត់សម្គាល់និង​វាយត​ម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំប្រឹងប្រែងរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាលដោយមានការប្ដេជ្ញាចិត្តខ្ពស់ ការផ្លាស់​ប្ដូរថ្មី​ក្នុង​ការ​ងារ​ ដឹក​នាំ ប្រតិបត្តិ ដោះស្រាយការលំបាក ឆ្លើយតបនឹងបំណងប្រាថ្នារបស់ ប្រជាជន”។
 
បន្តកែទម្រង់ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយស្ថិរភាពនិងចីរភាព
 
រាល់សមិទ្ធិពោលខាងលើបានអះអាងយ៉ាងច្បាស់នូវនិន្នាការ​ស្ដារឡើងវិញ នៃខឿនសេដ្ឋកិច្ចវៀតណាម បង្កើត​បុព្វ​បទ​ដ៏រឹងមាំសម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គ​មនាឆ្នាំក្រោយៗ។ ប៉ុន្តែ​ ចំពោះមុខ​ការវិវត្តន៍​មិនងាយ​ស្រួល​នៃសភាព​ការណ៍​ សេដ្ឋកិច្ចពិភពលោ​កនោះ លោក Tran Hoang Ngan សមាជិកសភាម​ណ្ឌល ទីក្រុងហូជីមិញ​បាន​ចាត់​ទុកថា ដើម្បីរក្សាបាននូវល្បឿនកំ​ណើនចំនួន៦,៨% ​ព្រមទាំង​កែលម្អគុណ​ភាព​កំណើន​ក្នុង​ឆ្នាំខាង​មុខ​ ខ្លឹ​មសារមួយក្នុងចំណោមខ្លឹម សារសំខាន់ៗ​នោះគឺត្រូវកែ​ទម្រង់​យ៉ាង​ខ្លាំង​ក្លាថែម​ទៀត​សំដៅ​លើក​កំពស់​កម្លាំង​ប្រកួតប្រជែង នៃសហគមន៍សហគ្រាស។ លោកបានថ្លែងថា៖
 
“ទីមួយគឺ ​បន្តផ្ដល់ប្រភពធនធានសម្រាប់ការកសាង បំពេញប្រព័ន្ធច្បាប់។ គួរតែចាប់ផ្ដើមយ៉ាងឆាប់ៗ​នូវការ​កសាង​យន្តការ​ទាក់ទិន​ដល់បដិវត្តន៍ឧស្សាហ កម្ម៤.០ សេដ្ឋកិច្ចឌីជីថ​ល សេដ្ឋកិច្ចចែករំលែ​ក ព្រមទាំ​ងគ្រប់​គ្រង​ប្រកប​ដោយ ប្រសិទ្ធភាពហើយជួយឧបត្ថម្ភដល់ការអភិវឌ្ឍគំរូអាជីវកម្មថ្មីនិងគំរូផ្លាស់ប្ដូរថ្មីច្នៃ ប្រឌិត។ ទីពីរគឺ ​បំពេញច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា ហើយអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវទ្រព្យ​សម្បត្តិ​បញ្ញាដែល​ជនវៀត​ណាម​បង្កើត​ឡើង​លើពិភពលោក។ ទន្ទឹម នឹងនោះ បន្តបំពេញយន្តការស្ដីពីការអភិវ​ឌ្ឍអន្តរតំបន់”។
 
ចំណែក​ឯសមាជិកសភាលោក Nguyen Nhu So នៅមណ្ឌល Bac Ninh បានស្នើអោយរដ្ឋ រដ្ឋាភិបាល​មាន​យន្ត​ការ​គោល​នយោបាយដើម្បីអភិវឌ្ឍតំបន់ សេដ្ឋកិច្ចឯកជន។ លោកបានថ្លែងថា៖
 
“ត្រូវការមាន​ជំហានលោតផ្លោះក្នុងគោលនយោបាយសំដៅលុបចោលរបាំង ជួយសម្រួលដល់​ការ​អភិវឌ្ឍ​សហគ្រាស​ឯកជន​។ នេះជាលក្ខខ័ណ្ឌចម្បងដើម្បី ប្រជាជននឹងនរចិត្តធ្វើអាជីវកម្ម រួមវិភាគទានទៅក្នុង​ខឿន​សេដ្ឋកិច្ច​។ រដ្ឋត្រូវការ ផ្លាស់ប្ដូរយ៉ាងខ្លាំងក្លា ចាប់ពីកា​រជួយឧបត្ថម្ភគ្រប់គ្រង បង្កើនប្រភពធ​នធាន ជួយ ឧបត្ថម្ភ​ដីធ្លី ដើមទុនឥណទាន បណ្ដុះបណ្ដាលធនធានមនុស្ស ហើយតភ្ជាប់សមា សភាពសេដ្ឋកិច្ចគ្នា សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​នៃសេដ្ឋកិច្ចឯកជនអោយបានសក្តិ សមនឹងសក្ដានុភាព”។
 
នៅ​សម័យ​ពិភាក្សានេះ បណ្ដាសមាជិកសភាក៏បានលើកឡើងនូវដំណោះ ស្រាយជាច្រើន​ក្នុង​កា​រងារ​ប្រតិបត្តិ​របស់​រដ្ឋាភិ​បាល​ដូចជា គួបផ្សំយ៉ាងស្អិតរមួត រវាងគោលនយោបាយហិរញ្ញវត្ថុជាមួយគោលនយោបាយរូបិយវត្ថុ ដើម្បីរួម ​ចំណែកគ្រប់គ្រងអតិផរណា ដោះស្រាយការលំបាកការជំពាក់ជំពិន ជំរុញល្បឿន បើកចំណាយ​ប្រាក់​ទុន​វិនិយោគ​សាធារណៈ និងធ្វើពិពិធកម្មទីផ្សារនាំ​ចេញ សំដៅជួយអោយសេដ្ឋកិច្ច​ជាតិបន្ត​រីកចម្រើន​យ៉ាងខ្លាំង​ក្លានិង​ចីរភាពថែមទៀត នាពេលខាង​មុខ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top