• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមស្ដារឡើងវិញយ៉ាងខ្លាំងក្លា

អត្ថបទសេសេរបានសង្កត់ធ្ងន់ថា ដោយមានគោលដៅកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ចំពោះសេដ្ឋកិច្ចនោះ រដ្ឋាភិបាលវៀតណាមកំពុងខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មី ដើម្បីកាត់បន្ថយការរាំងស្ទះអំពីរបៀបរបប និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងធានាថាសហគ្រាសទាំងអស់បានប្រកួតប្រជែងគ្នាក្នុងទីលានលេងប្រកបដោយសមភាព។

 

  កំពង់ផែ Hai Phong (រូបថត៖ An Dang/VNA)  

វិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម (AVPI) ទើបបានចុះផ្សាយអត្ថបទសរសររបស់លោក Raymond Mallon សេដ្ឋកិច្ចវិទូ និងជាអ្នកស្រាវជ្រាវមួយរូបនៃវិទ្យាស្ថាន AVPI បានធ្វើការវិភាគ និងព្យាករណ៍គួរឱ្យកត់សម្គាល់មួយចំនួនអំពីការស្ដារខឿនសេដ្ឋកិច្ចវៀតណាមឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រង យថាទស្សន៍ក្នុងឆ្នាំ ២០២២ ក៏ដូចជាបណ្ដាឆ្នាំខាងមុខ។ អត្ថបទសេសេរបានសង្កត់ធ្ងន់ថា ដោយមានគោលដៅកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ចំពោះសេដ្ឋកិច្ចនោះ រដ្ឋាភិបាលវៀតណាមកំពុងខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មី ដើម្បីកាត់បន្ថយការរាំងស្ទះអំពីរបៀបរបប និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងធានាថាសហគ្រាសទាំងអស់បានប្រកួតប្រជែងគ្នាក្នុងទីលានលេងប្រកបដោយសមភាព។ រដ្ឋាភិបាលបានសន្យាបង្កើនការចំណាយលើវិស័យសុខាភិបាល ការអប់រំហេដ្ឋារចនាសម្ព័ន្ធ និងរក្សាការជួយឧបត្ថម្ភសេដ្ឋកិច្ចដដែល។ អ្នកនិពន្ធបានរំពឹងថាលំហូរទុនវិនិយោគសាធារណៈនឹងស្ដារឡើងវិញក្នុងឆ្នាំ ២០២២ ខណៈពេលដែលរដ្ឋាភិបាលបានផ្ដោតសំខាន់លើបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្រោយជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ វណ្ណៈកណ្តាលនៅវៀតណាមបន្តកើនឡើង រួមចំណែកជំរុញកំណើនតម្រូវការប្រើប្រាស់ក្នុងប្រទេសផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top