• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តីប្រកាស ស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា។ តាមនោះ បណ្តាប្រទេសនានាបានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃភាពតានតឹងនៅមជ្ឈិមបូព៌ា ចាប់តាំងពីថ្ងៃទី ១៣ ខែមិថុនា ហើយបានស្វាគមន៍បទឈប់បាញ់រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ នៅថ្ងៃទី ២៤ ខែមិថុនា។

ក្នុងសេចក្តីប្រកាស បណ្តាប្រទេសអាស៊ានបានអំពាវនាវឱ្យភាគីទាំងអស់គោរពបទឈប់បាញ់ និងជៀសវាងការកើនឡើងនៃជម្លោះតទៅទៀត។ អាស៊ានបានអះអាងសារជាថ្មីនូវកាតព្វកិច្ចរបស់ប្រទេសទាំងអស់ ក្នុងការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈមធ្យោបាយសន្តិវិធី គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។ អាស៊ានបានសង្កត់ធ្ងន់លើកាតព្វកិច្ចការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ ស្របតាមច្បាប់អន្តរជាតិ និងដំណោះស្រាយពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អាស៊ានគាំទ្រកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត រួមទាំងការដឹកនាំដោយអង្គការសហប្រជាជាតិ សំដៅកាត់បន្ថយភាពតានតឹង សម្រួលដល់ការបន្តកិច្ចសហប្រតិបត្តិការក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ។

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top