ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តីប្រកាស ស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា។ តាមនោះ បណ្តាប្រទេសនានាបានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃភាពតានតឹងនៅមជ្ឈិមបូព៌ា ចាប់តាំងពីថ្ងៃទី ១៣ ខែមិថុនា ហើយបានស្វាគមន៍បទឈប់បាញ់រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ នៅថ្ងៃទី ២៤ ខែមិថុនា។
ក្នុងសេចក្តីប្រកាស
បណ្តាប្រទេសអាស៊ានបានអំពាវនាវឱ្យភាគីទាំងអស់គោរពបទឈប់បាញ់
និងជៀសវាងការកើនឡើងនៃជម្លោះតទៅទៀត។
អាស៊ានបានអះអាងសារជាថ្មីនូវកាតព្វកិច្ចរបស់ប្រទេសទាំងអស់
ក្នុងការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈមធ្យោបាយសន្តិវិធី គោរពអធិបតេយ្យភាព
និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ ស្របតាមច្បាប់អន្តរជាតិ
រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។
អាស៊ានបានសង្កត់ធ្ងន់លើកាតព្វកិច្ចការពារជនស៊ីវិល
និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ ស្របតាមច្បាប់អន្តរជាតិ និងដំណោះស្រាយពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
អាស៊ានគាំទ្រកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត
រួមទាំងការដឹកនាំដោយអង្គការសហប្រជាជាតិ សំដៅកាត់បន្ថយភាពតានតឹង
សម្រួលដល់ការបន្តកិច្ចសហប្រតិបត្តិការក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ។