• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិស្សានុសិស្ស និស្សិតជិត ២៣ លាននាក់ទូទាំងប្រទេសចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១


សិស្សានុសិស្ស និស្សិតជិត ២៣ លាននាក់ទូទាំងប្រទេសចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១
 

នាព្រឹកថ្ងៃទី​៥ ខែកញ្ញា សិស្សានុសិស្ស និស្សិតជិត ២៣ លាននាក់ នៅទូទាំងប្រទេសបានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១។ 
 
ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩  ហេតុដូច្នេះ ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅតែបានប្រព្រឹត្តទៅទូទាំងប្រទេស នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ដោយមានទម្រង់សង្ខេបខ្លី ពោលគឺ សាលារៀនភាគច្រើនគ្រាន់តែធ្វើពិធីប៉ុណ្ណោះ ហើយមិនរៀបចំការប្រមូលគ្នាច្រើនពេកទេ ដើម្បីធានាសុវត្ថិភាពនៃការបង្ការទប់ស្កាត់ជំងឺរាតត្បាត។
 
ជាមួយគ្នានេះ សិស្សានុសិស្ស សិស្សចំនួន ២,១ លាននាក់នៅរដ្ឋធានីហាណូយបានបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១។ សាស្រ្តាចារ្យ បណ្ឌិត គ្រូបង្រៀនឆ្នើម Vuong Dinh Hue លេខាធិកានៃគណៈកម្មាធិការបក្សទីក្រុងហាណូយបានចូលរួមនិងវាយស្គរបើកឆ្នាំសិក្សាថ្មីនៅអនុវិទ្យាល័យ Giang Vo ខ័ណ្ឌ Ba Dinh។
 
អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសាលា បឋមសិក្សា, អនុវិទ្យាល័យវិទ្យាល័យ Nguyen Sieu នៃទីក្រុងហាណូយ។
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានចូលរួមពិធីបើកបវេសនកាលនៅវិទ្យាល័យ Le Quy Don (នៃទីក្រុងហូជីមិញ)
 
រីឯ នៅទីក្រុង Da Nang វិញ  ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩  សិស្សានុសិស្ស និស្សិតនៅទីនេះ បានបើកបវេសនកាលតាមរយៈប្រព័ន្ធអ៊ិនធឺណែត និងទូរទស្សន៍។ លោកស្រី Tran Thi Thuy Ha ប្រធានមន្ទីរអប់រំនិងបណ្តុះបណ្តាលស្រុក Hai Chau ទីក្រុង Da Nang បានឱ្យដឹងថា យោងតាមផែនការរបស់មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង ដើម្បីធានាការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត នៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំសិក្សាថ្មីនេះ សិស្សនិស្សិត នៅទូទាំងទីក្រុងមិនទៅសាលារៀនទេ ប៉ុន្តែនឹងសិក្សាតាមអ៊ិន ធឺរណែតតែម្តង។
 
ចំណែកឯខេត្ត Thua Thien Hue បានបើកឆ្នាំសិក្សាថ្មី ដែលខេត្តទាំងមូលមាន សិស្សានុសិស្សបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ជិត ២៥ ម៉ឺននាក់។ សាលារៀនទាំងអស់បានបើកឆ្នាំសិក្សាថ្មីខ្លី និងមានអត្ថន័យ ពោលគឺមានតែពិធីមួយផ្នែកប៉ុណ្ណោះ ដើម្បីធានាការបង្ការជំងឺរាតត្បាត។
 
ទន្ទឹមជាមួយគ្នានោះ មានសិស្សានុសិស្ស ជាង ១ លាននាក់ នៅភាគឥសាន្ត បានចាប់ផ្តើមឆ្នាំសិក្សាថ្មី ២០២០-២០២១។ ឆ្នាំនេះ ថ្ងៃដំបូងចូលសាលាមានលក្ខណៈពិសេស ពីព្រោះ បន្ថែមលើសៀវភៅ ប៊ិចមក  ម៉ាស់សម្រាប់ការពារជំងឺរាតត្បាត កូវីដ ១៩  ក៏ជារបស់ដែលមិនអាចខ្វះបានសម្រាប់សិស្សគ្រប់រូបផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រេស៊ីល

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រេស៊ីល

ដំណើរទស្សន កិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា មានគោលបំណងពង្រឹងទំនុកចិត្តផ្នែក នយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យ និងនាំទំនាក់ ទំនងវៀតណាម - ប្រេស៊ីល ឱ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព។

Top