• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិល្បករ សិល្បការនី ទាំង​ក្នុងនិងក្រៅប្រទេសជាង ២០០ នាក់ ចូលរួមមហោស្រពតន្ត្រីអាស៊ាន-២០២២

នាថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុង Hoi An ខេត្ត Quang Nam បានបើកមហោស្រពតន្ត្រីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ២០២២។ មហោស្រពនេះ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៩-២៤ ខែធ្នូ ដោយមានការចូលរួមពីសិល្បករជាង ២០០ នាក់មកពីអង្គភាពសិល្បៈក្នុងស្រុកចំនួន ១០ និងអង្គភាពសិល្បៈចំនួន ៤ មកពីប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។
  ព្រឹត្តិការណ៍នេះ សំដៅលើកតម្កើងភាពស្រស់ស្អាតរបស់ប្រទេស ប្រជាជន និងវប្បធម៌នៃប្រទេសក្នុងតំបន់អាស៊ាន។ (រូបថត៖ VOV)  

ព្រឹត្តិការណ៍នេះគឺសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យវប្បធម៌ សិល្បៈរវាងវៀតណាមនិងបណ្តាប្រទេសក្នុងតំបន់ ក្នុងឱកាសរំលឹកខួបលើកទី៥៥ ទិវាបង្កើតអាស៊ាន (១៩៦៧-២០២២)។ ថ្លែងមតិនៅពិធីបើក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam លោក Tran Van Tan បានមានប្រសាសន៍ថា៖ មហោស្រពនេះគឺជាឱកាសសម្រាប់អង្គភាពសិល្បៈ និងសិល្បករ សិល្បការនី វៀតណាមដើម្បីស្រូបយកភាពសម្បូរបែបនៃសិល្បៈរបស់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ និងជាឱកាសដ៏ល្អសម្រាប់ខេត្ត Quang Nam ដើម្បីផ្សព្វផ្សាយទេសចរណ៍៖ “ហោស្រពតន្ត្រីអាស៊ានឆ្នាំ២០២២ ជាស្ពានតភ្ជាប់សម្រាប់ខេត្ត Quang Nam ផ្សព្វផ្សាយ ឧទ្ទេសនាមអំពីតម្លៃវប្បធម៌រូបីនិងអរូបី ក៏ដូចជាផលិតផលទេសចរណ៍ប្លែកៗ ថ្មីថ្មោង ដល់មិត្តភក្តិ និងភ្ញៀវទេសចរមកពីជិតឆ្ងាយ”។

 

បន្ទាប់ពីពិធីបើក គណៈប្រតិភូសិល្បៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានចូលរួមការប្រឡងដំបូងគេនៅមហោស្រពតន្ត្រីអាស៊ានឆ្នាំ ២០២២ ជាមួយនឹងកម្មវិធីសិល្បៈចម្រុះ រួមមានប្រភេទតន្ត្រី ដោយរចនាបទ និងប្រភេទតន្ត្រីផ្សេងៗគ្នា រួមបញ្ចូលគ្នានូវការរក្សាប្រពៃណី និងសម័យកាល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

ក្រោយបុណ្យតេត ភ្ញៀវទេសចរនៅតែមកទស្សនាទីក្រុង Da Lat ក៏ដូចជា ខេត្ត Lam Dong ផងដែរ។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong កាលពីថ្ងៃទី ២៧ មករា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែមករា បរិមាណភ្ញៀវសរុបមកទស្សនា និងសម្រាកលំហែកាយនៅខេត្ត Lam Dong ត្រូវបានគេប៉ាន់ប្រមាណមានចំនួន ២៥ មឺនលើកនាក់ កើន ២,៥ ដងបើប្រៀប ធៀបនឹងឱកាសបុណ្យតេត ឆ្នាំ ២០២២។

Top